សេចក្តីប្រកាស​ព័ត៌មាន​!​ក្រសួងការពារជាតិ​ត្រៀម​វាយកម្ទេច​ជន​ក្បត់ជាតិ​សមរង្ស៊ី

875
ចែករម្លែក
  • 403
    Shares

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ក្រសួងការពារជាតិ បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ គោរព​និង​អនុវត្ត​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​បទបញ្ជា និង អនុសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​វាយកម្ទេច​ជន​ក្បត់ជាតិ​។ សេចក្តីបញ្ជាក់​នេះ​ចង់​សំដៅលើ​លោក សម រង្ស៊ី ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌ បំផ្លិចបំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន ។

​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៦ ខែមករា នេះ បញ្ជាក់ថា កងយោធពល​ខេមរភូមិន្ទ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​អនុវត្ត​ដីកា​របស់​តុលាការ ក្នុងការ​ចាត់វិធានកា​រ​ចំពោះ​ជន​ដែល​តុលាការ​តាម​ចាប់ខ្លួន ។
​ទោះបី មិន​ចំឈ្មោះ តែ​មជ្ឈដ្ឋាន​ជាច្រើន ដឹងថា គឺ ចង់​សំដៅលើ​លោក សម រង្ស៊ី ។

ជាមួយគ្នានេះ លោក​ឈុំ សុជាតិ បន្តថា ក្រសួងការពារជាតិ សូម​ប្រកាស​ថ្កោលទោស​និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការអំពាវនាវ​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី កាលពី​ថ្ងៃទី​២៥ ខែមករា ដើម្បីឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត ។

​សូមបញ្ជាក់ថា​លោក​សមរង្ស៊ី​ដែល​អះអាងថា​ជា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​សូមកុំ​ស្តាប់​បញ្ជា​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ដោយបាន​ណែនាំ​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចាប់ខ្លួន​លោក​សមរង្ស៊ី​នៅពេលដែល​លោក​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​២០១៩​នេះ ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ