ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​នៅ​បាត់ដំបង​

1260
ចែករម្លែក
  • 21
    Shares

ដោយៈ​ប៊ុន​ណាត​/បាត់ដំបងៈ​នៅ​សាលប្រជុំ​មជ្ឈមណ្ឌល​សុភមង្គល​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​លទ្ធផល​សន្និបាត​គណៈកម្មាធិការ​កណ្តាល​លើក​ទី​៤១​អាណត្តិ​ទី​៥​ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​ថ្លែង​ស្វាគមន៍​លោក​ច័ន្ទ​សុផល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តបាត់ដំបង​និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​បាន​គូសបញ្ជាក់ថា​ក្នុង​ឆ្នាំ​2018​កន្លងទៅ​មាន​ព្រឹត្តិការណ៍​ធំៗ​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ​ដែល​ថ្នាក់ជាតិ​បាន​ប្រារព្ធ​ឡើង​។

​ដែល​ប្រជាជន​យើង​បាន​អប​អេ​សាទរ​ដូចជា​÷​ទិវា​រំឭក​ខួប​លើក​ទី​40​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​រួមជាមួយ​ការ​អប​អេ​ខួប​លើក​ទី​20​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ព្រមទាំង​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​40​នៃ​ទិវា​ជ័យជម្នះ​7​មករា​(7​មករា​1979-7​មករា​2019)​។​

​ដោយឡែក​ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ទិវា​រំឭក​ខួប​លើក​ទី​40​នៃ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដោយមាន​អ្នកចូលរួម​ប្រមាណ​2,500​នាក់​ស្រី​1,735​នាក់​និង​បាន​ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​40​នៃ​ទិវា​ជ័យជម្នះ​7​មករា​កាលពី​ថ្ងៃទី​14​ខែមករា​ឆ្នាំ​2019​ដោយមាន​មន្ត្រីរាជការ​។

សម្តេច​ក្រឡាហោម​ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​មានប្រសាសន៍​សំណេះសំណាល​ដោយ​គូសបញ្ជាក់ថា​កត្តា​ស្ថេរភាព​នយោបាយ​គឺជា​កត្តា​សំខាន់​ណាស់​បទពិសោធន៍​ការងារ​រយៈពេល​ជាង​40​ឆ្នាំ​។​ពិសេស​ការងារ​សន្តិសុខ​សមត្ថកិច្ច​យើង​បង្ក្រាបបាន​ប្រមាណ​85​ភាគរយ​ចាត់ទុកថា​សមត្ថកិច្ច​មា​ន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​សន្តិសុខ​កន្លែង​ខ្លះ​បង្ក្រាបបាន​ពី​90​ទៅ​100​ភាគរយ​គឺ​មកពី​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បានល្អ​ទូទាំងប្រទេស​។​ឯ​បញ្ហា​សណ្តាប់ធ្នាប់​គឺជា​បញ្ហា​មួយ​។​

​គួរកត់សម្គាល់​ទាក់ទង​នឹង​រឿង​ចរាចរណ៍​ដែលជា​ឃាតករ​តាម​ដង​ផ្លួ​វ​បំផ្លាញ​ជីវិត​មនុស្ស​គិត​ជា​មធ្យម​1​ថ្ងៃ​5​នាក់​។​ពីមុន​ពី​5​ទៅ​6​នាក់​។​បើ​ប្រៀបធៀប​សម័យ​សង្គ្រាម​គឺ​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ច្រើនជាង​។​

ក្នុង​ឆ្នាំ​2018​កន្លងទៅ​គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​1,700​នាក់​ថយចុះ​19​នាក់ របួស​ជិត​1​ពាន់​នាក់ របួស​ខ្លះ​ពិការ​អស់​មួយជីវិត​ជា​បន្ទុក​របស់​សង្គម​និង​ឪពុកម្តាយ​។​

​នៅ​ឆ្នាំ​2020​បើ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ​អ្នកស្លាប់​អាច​កើនឡើង​ដល់​3​ពាន់​នាក់​ត្រូវ​ចូលរួម​កាត់បន្ថយ​ឱ្យ​នៅសល់​50​ភាគរយ​។​អ្នក​ដែល​គ្រោះថ្នាក់​ជាង​80​ភាគរយ​ដែល​ភាគច្រើន​អ្នកជិះ​ម៉ូតូ​ហើយ​​មិន​ពាក់មួក​សុវត្ថិភាព​។​បញ្ហា​មួយទៀត​គឺ​បញ្ហា​អគ្គីភ័យ​ទី​1​ផ្ទះ​សង់​ខ្ពស់​និង​ផ្ទះ​សង់​រកេតរកូត​គ្មាន​ផ្លូវ​សម្រាប់​ឱ្យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចូល​បាញ់​ពន្លត់​៕S/
​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម