ផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​កាតូលិក​ហ្វីលីពីន សម្លាប់​មនុស្ស​​១៩នាក់​

613
ចែករម្លែក
  • 19
    Shares

​មន្ត្រី​ហ្វីលីពីន និយាយថា​គ្រាប់បែក​២​គ្រាប់​បាន​ផ្ទុះ​នៅក្រៅ​ព្រះវិហារ​កាតូលិក​មួយ​នៅ​កោះ​ភាគខាងត្បូង​មួយ កន្លែង​ដែល​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​មាន​សកម្មភាព​​ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិច​១៩នាក់ និងរបួស៤៨នាក់។

​គ្រាប់បែក​ទី​១​បាន​ផ្ទុះ​នៅ​ជិត​ព្រះវិហារ​លើ​កោះ​ចូ​ឡូ ក្នុងអំឡុងពេល​ការជួបជុំ​សូត្រធម៌​ថ្ងៃអាទិត្យ និង​គ្រាប់បែក​ទី​២​បាន​ផ្ទុះ​នៅក្រៅ​បរិវេណ​ព្រះវិហារ​។​

​របាយការណ៍ដំបូងនិយាយថា យ៉ាងតិច​មនុស្ស​៨​នាក់​បាន​ស្លាប់ រួមមាន​ទាហាន​៥​នាក់​និង​ជន​ស៊ីវិល​៣​នាក់​។​

​កោះ​ចូ​ឡូ ត្រូវបាន​បង្កបញ្ហា​ដោយ​ក្រុម​សកម្មប្រយុទ្ធ អា​ប៊ុ​យ សាយ​យ៉ា​ហ្វ ជា​យូរ​មកហើយ​។​ក្រុម​នេះ​ត្រូវ​អាមេរិក​និង​ហ្វីលីពីន ចាត់ទុកជា​អង្គការ​ភេរវកម្ម​ដោយសារ​​តែ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​មិន​រើសមុខ ចាប់ជំរិត​និង​កាត់​ក្បាលមនុស្ស​។​ទោះជា​យ៉ាងណា ការ​បំផ្ទុះ​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​ទី​២៧​មករា​នេះ មិនមាន​ក្រុម​ណា​ចេញ​​មក​អះអាង​ទទួលខុសត្រូវ​នៅឡើយ​ទេ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ