ប៉ូលិស​វៀត​ណា​ចាប់​ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​ដែលនាំចូលពី​ប្រទេស​កម្ពុជា​

895
ចែករម្លែក
  • 400
    Shares

​ប៉ូលិស​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម បាន​ចាប់ខ្លួន​ជនល្មើស​ជួញដូរ​គ្រឿងញៀន​មួយក្រុម​ដែល​នាំចូល​គ្រឿងញៀន​ពី​ប្រទេស​កម្ពុជា​បន្ទាប់ពី​បាន​ចាប់ខ្លួន​​សមាជិក​ម្នាក់​ដែល​បាន​កំពុង​លក់​គ្រឿងញៀន​ឱ្យ​ស្ត្រី​ម្នាក់​។​

​កាលពី​ថ្ងៃ​សៅរ៍​ប៉ូលិស​បាន​រឹបអូស​គ្រឿងញៀន​ខុសច្បាប់​ចំនួន​៣៨ គីឡូក្រាម​ពី​ក្រុម​ជន​ជួញដូរ​គ្រឿងញៀន​នេះ ។​

​ប៉ូលិស​បាន​តាមដាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ឈ្មោះ Bui Pham Duy អាយុ​៣៦​ឆ្នាំ​អស់​រយៈពេល​មួយរយៈ ហើយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ប៉ូលិស​បាន​តាម​​ដាន​ជននេះ​ដោយ​សង្ស័យ​ជួញដូរ​គ្រឿងញៀន​។ ក្រុមមន្ត្រី​បាន​ចាប់ខ្លួន​គាត់​ខណៈដែល​បាន​កំពុង​ជួប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទៀត​ឈ្មោះ​Thi Xuan Van ​អាយុ​២៩​ឆ្នាំ នៅ​ជិត​សាលារៀន​មួយ​នៅ​សង្កាត់​Hoc Mon ក្នុង​ទីក្រុង​ហូជីមិញ ខណៈដែល​ប្រគល់​កញ្ចប់​មួយ​។ នៅក្នុង​កញ្ចប់​នោះ មាន​គ្រឿងញៀន​មេ​តំ​ហ្វី​តា​មីន​៤​គីឡូគ្រាម និង​គ្រឿងញៀន​កេ​តា​មីន​កន្លះ​គីឡូ និង​គ្រាប់​ថ្នាំញៀន អេ​ស្តា​ស៊ី​(ecstasy )​ចំនួន​៥.០០០​គ្រាប់​។​

​ប៉ូលិស​បាន​ទៅ​ឆែកឆេរ​ផ្ទះ​របស់​ពួកគេ ហើយ​បាន​រកឃើញ​គ្រឿងញៀន​មេ​តំ​ហ្វី​តា​មីន​ចំនួន​២០​គីឡូក្រាម គ្រាប់​ថ្នាំញៀន អេ​ស្តា​ស៊ី​ចំនួន​១៥.០០០​គ្រាប់ និង​គ្រឿង​​ញៀន​កេ​តា​មីន​ចំនួន​៦​គីឡូក្រាម​។ ក្រុម​អ្នកជួញដូរ​គ្រឿងញៀន​បាន​លួច​នាំចូល​គ្រឿងញៀន​ពី​កម្ពុជា អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។​នេះ​បើតាម​សារព័ត៌មាន​វៀតណាម​vnexpress៕ដោយ៖សុខា/sn

នៅ​វៀតណាម អ្នក​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ទោស​ពីបទ​មាន​ឬ​ជួញដូរ​គ្រឿងញៀន​ហេ​រ៉ូ​អ៊ី​ន​ជាង​៦០០​ក្រាម ឬ​គ្រឿងញៀន​មេ​តំ​ហ្វី​តា​មីន​ច្រើនជាង​២,៥​គី​​ឡូ​ក្រាម​ប្រឈម​ទោស​ប្រហារជីវិត​