​កម្លាំង​នគរបាល​បង្ក្រាប​ក្រុម​ពាក់ព័ន្ធ​គ្រឿងញៀន​បាន​៩​នាក់​និង​វត្ថុតាង​

504
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​ក្រុម​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​ស្រី​ប្រុស​ចំនួន​៩​នាក់​និង​វត្ថុតាង​១០​កញ្ចប់​ក្នុង​មូលដ្ឋាន​សង្កាត់​ចំនួន​៣​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៩​ស្ថិតនៅ​សង្កាត់​ច្រាំង​ចំរេះ​១​តាម​បណ្ដោយ​ផ្លូវ​បេតុង​សាឡាង​សង្កាត់​ឫស្សីកែវ​និង​សង្កាត់​ច្រាំង​ចំរេះ​២​ខណ្ឌឫស្សីកែវ​។​

​មន្ត្រីនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានបញ្ជាក់​ថា​មុន​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​និង​ដកហូត​បាន​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​និង​ថ្នាំញៀន​ចំនួន​១០​កញ្ចប់​ខណៈដែល​ពួកគេ​ទាំងនោះ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​ស​ង្ងំ​ជក់​គ្រឿងញៀន​និង​ជួញដូរ​ថ្នាំញៀន​។

​ក្រុម​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៩​នាក់​និង​វត្ថុតាង​ពាក់ព័ន្ធ​សកម្មភាព​ត្រូវបាន​នាំមក​បន្ត​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម