​បុរស​ម្នាក់​ដេកស្លាប់​ដោយសារ​មាន​ជំងឺ​បេះដូង​

699
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ដេកស្លាប់​ដោយសារ​មាន​ជំងឺ​គាំងបេះដូង​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩​នៅ​ចំណុច​បន្ទប់​ជួល ផ្លូវ​បេតុង ក្រុមទី​០៣ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ។​សព​ដែល​ស្លាប់​ឈ្មោះ លឹម អ៊ុន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ មុខរបរ​កម្មករ​រោងចក្រ​ទឹកកក​សញ្ញា​ខ្លាឃ្មុំ​ទឹកកក​។​

​តាម​ការពិនិត្យ​របស់​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​នង​សុវណ្ណ​រ័ត្ន​គ្រូពេទ្យ​កោសល្យ​វិ​ច្ច័​យ​និង​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ បានឱ្យដឹងថា ជនរងគ្រោះ​ស្លាប់​ដោយសារ​គាំងបេះដូង​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម