អគ្គិភ័យទាំងព្រលឹមអុរ​នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ បាន​រលត់​ក្រោយ​បាញ់​ទឹក​អស់​១០​ឡាន​

1568
ចែករម្លែក

(​ភ្នំពេញ​)៖ អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​បាន​រលត់​ទាំងស្រុង​ហើយ នៅ​ម៉ោងជាង​៧ ព្រឹក​ថ្ងៃទី​១៤ ខែសីហា​នេះ​ក្រោយ​ប្រើ​ទឹក​បាញ់​អស់​១០​ឡាន​និង​បំផ្លាញ​ផ្ទះ​ប្រក់​ស័ង្កសី​អស់​ប្រមាណ​១០​ខ្នង ។​

​សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា គ្រោះ​អគ្គិភ័យ​នេះ ផ្នែក​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​បាន​បញ្ជូន​ឡានទឹក​ទៅ​១០​គ្រឿង រីឯ​កងរាជអាវុធហត្ថ​បញ្ជូន​៣​គ្រឿង តែ​នគរបាល​បាញ់​ទឹក​អស់​៧​គ្រឿង និង​កងរាជអាវុធហត្ថ​ប្រើប្រាស់​ទឹក​អស់​៣​គ្រឿង សរុប​ប្រើ​ទឹក​អស់​១០​ឡាន​ទើប​ភ្លើង​រលត់​៕​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម