បុរស​ពេលនេះ​មាន ជែ​ល​ពន្យារកំណើត​ហើយ​

688
ចែករម្លែក

ការពិសោធន៍​ថ្នាំ​ពន្យារ កំណើត​ថ្មី​មួយ​សម្រាប់​បុរស នឹងត្រូវ បាន​ដំណើរការ​នៅ​ប្រាំមួយ​ប្រទេស ក្នុង​រយៈពេល​មួយឆ្នាំ ដោយ​ថ្នាំ​ត្រូវ បាន​ផលិត​ដើម្បី​ជ្រាប​កាត់​ស្បែក ដូចជា​ប្រេង​ម៉ាស្សា មួយ​ប្រភេទ ។​
​ ​
ការស្រាវជ្រាវ​បានឱ្យដឹង ថា “​ថ្នាំ​ពន្យារកំណើត​នេះ ផ្ទុក​ល្បាយ testosterone និង progestin steroid​។ ថ្នាំ​នេះ​គេ​ហៅថា ជែ​ល ឬ​ជា​ប្រភេទ ចាហួយ​លាប​លើ​ស្បែក មាន​ទំហំ ប៉ុន​ដុំ​កាក់ ក្នុង​មួយថ្ងៃ​គេ​អាចដាក់ ក្នុង​បាតដៃ​ទាំងពីរ រួច​ម៉ាស្សា​លើ ស្បែក​របស់ខ្លួន​” ។​
​ ​
ក្រោយ​ការប្រើប្រាស់​ពី ប្រាំបី​ទៅ​១២​សប្តាហ៍ ថ្នាំ​នឹង​បន្ថយ បរិមាណ​មេជី​វិត​ចុះ​នៅ​កម្រិត​មិន អាចមាន​កូន​បាន ។ ទន្ទឹមនឹងនោះ ធ្វើឱ្យ​អាក់ដំណើរ​ការផលិត​អ័រម៉ូន ធម្មតា ក្នុង​ពងស្វាស​, ទប់ស្កាត់​ការ ផលិត​ចេញ​មេជី​វិត​ពេញវ័យ ។​
​ ​
អ្នកស្រាវជ្រាវ​ថ្លែង​ឱ្យដឹង ថា “testosterone ពី gel នៅតែ​ផ្គត់ផ្គង់​គ្រប់​អ័រម៉ូន​ភេទ សមស្រប សម្រាប់​សរីរាង្គ​បុរស​” ។​

​ការពិសោធន៍​មួយ​អូសបន្លាយ ប្រាំ​មួយខែ​បង្ហាញថា​ប្រមាណ​៩០ ភាគរយ​នៃ​បុរស​ប្រើ​ជែ​ល ម៉ាស្សា​មាន កម្រិត​មេជី​វិត​ទាប​គ្រប់​ដើម្បី​ពន្យារ កំណើត ។​
​ ​
បណ្ឌិត ស្តេ​ហ្វា​នី ផាក (Stephanie Pag) អ្នកស្រាវជ្រាវ​ផ្នែក​បន្ត​ពូជ​បុរស​នៅ​សាកល វិទ្យាល័យ វ៉ា​ស៊ីន​, អាម៉េរិក បាន​ទូន្មាន​ថា ស្ត្រី និង​ក្មេង​មិនត្រូវ​ប៉ះ​ថ្នាំ​ពន្យារកំណើត​សម្រាប់ បុរស​នេះ ។ ព្រោះ testosterone អាច​ស្រូប​ចូល​ស្បែក​អ្នក​ប៉ះពាល់ វា ។ សូម្បីតែ​បុរស​ក៏ មិនត្រូវ​ប៉ះ​ត្រង់ ស្បែក​អ្នក​ប្រើ​តិច​បំផុត​បួន​ម៉ោង ក្រោយពេល​ប្រើ ។​
​ ​
​លោក​បាន​និយាយថា “​អ្នក ប្រើ​ត្រូវ​លាងដៃ​ឱ្យ​ម៉ត់ចត់ ។ ការចាប់ដៃ​ខ្លាំងៗ ឬ​យូរ​អាច​បញ្ជូន​ថ្នាំទៅកាន់​អ្នកដទៃ​” ។​
​ ​
គោលដៅ​អភិវឌ្ឍន៍​ថ្នាំ ពន្យារកំណើត​សម្រាប់​បុរស គឺ​ដើម្បី ឱ្យ​ពួកគេ​ចែករំលែក​ភារកិច្ច និង កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​ស្ត្រី ។ មាន ស្ត្រី​ជាច្រើន​មិនអាច​ប្រើប្រាស់​វិធាន ការពន្យារ​កំណើត ។​

​ចំពោះ​ពពួក​ថ្នាំលេប​,​សារធាតុ ក្នុង​ថ្នាំ​នឹងត្រូវ​ឆ្លងកាត់​ថ្លើម​បង្ក​ឥទ្ធិពល ដល់​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ឬ​របួស​ថ្លើម ។ ក្នុងពេលនោះ​ជែ​ល​ស្រូបយក​តាមរយៈ ស្បែក​និង​មិនសូវមាន​ផលប៉ះពាល់ ៕ ប្រែ​សម្រួល​៖ រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ