ថ្នាំ​ប្រឆាំង​ភាពចំណាស់​របស់​មនុស្ស​ត្រូវបាន​គេ​ពិសោធន៍​

1182
ចែករម្លែក

ថ្មីៗ​នេះ​ស្ថាប័ន​គ្រប់គ្រង អាហារ និង​ឱសថ​អាមេរិក (FDA) បានផ្តល់​ច្បាប់​ពិសោធន៍ ជា​ផ្លូវការ​នូវ​ថ្នាំ មួយ​ប្រភេទ ដែល​គេ​បាន​វាយតម្លៃថា ពិតជា​អាច “​ទប់ស្កាត់​ដំណើរការ​ចាស់ ជរា​របស់​មនុស្ស​” ។ ការពិសោធន៍​នឹង ត្រូវបាន​ដំណើរការ​នៅ​ឆ្នាំ​២០១៨ ។​
​ ​
​តាម​អ្នកជំនាញការ ថ្នាំ​នេះ អាចជួយ​មនុស្ស​ឱ្យនៅ​រស់​ដល់​អាយុ ១១០​ទៅ​១២០​ឆ្នាំ ហើយ​នៅតែមាន សុខភាព​ល្អ​, មិនកើត​ជំងឺ “​ផ្សារភ្ជាប់​នឹង វ័យ​ចំណាស់​” ដូចជា ជំងឺ​បាត់​ការចងចាំ ជាដើម ។​
​ ​
​ស្តាប់ទៅ​ហាក់ដូចជា​ភាពយន្ត ស្រមើស្រមៃ​, តែ​វិទ្យាសាស្ត្រ​បាន​ធ្លាប់​អនុវត្តន៍​ការស្រាវជ្រាវ មួយចំនួន​បង្ហាញថា ពពួក​ថ្នាំ​ព្យាបាល​ជំងឺ​ទឹក នោម​ផ្អែម​ជាក់ស្តែង គឺ​ម៉េ​ត​ហ្វ័​រ​មីន (metformin) មានលទ្ធភាព​អូសបន្លាយ ជីវិត​របស់​សត្វ ហើយ​ឥឡូវ​ថ្នាំ​នេះ​ត្រូវបាន​គេ​អនុញ្ញាត​ជា​ផ្លូវ ការឱ្យ​ពិសោធន៍ លើ​មនុស្ស ដើម្បី​ត្រួតពិនិត្យ​ប្រសិទ្ធភាព របស់​ថ្នាំ ។ ប្រសិនជា​ជោគជ័យ​មនុស្ស ម្នាក់​មាន​អាយុ​៧០​ឆ្នាំ​នឹងមាន​សុខភាព មាំមួន​ដូច​មនុស្ស​អាយុ​៥០​។​
​ ​
​សាស្ត្រាចារ្យ​ហ្គ័​រ​ដុង លី​ហ្គូ​វ (Gordon Lithgow) អ្នកជំនាញការ​មួយរូប​របស់​ការ ស្រាវជ្រាវ​បានឱ្យដឹងថា​៖ “​ប្រសិន​ថ្នាំ​អាច​ពន្យឺត​បាន​នូវ​ដំណើរ ការ​ចាស់ជរា​, អ្នក​ក៏​ធ្វើឱ្យ​ជំងឺ​តម្កាត់ រីកចម្រើន​យឺត​ជាង ។ នេះ​ជា​ជំហាន លោត​ផ្លោះ​មួយ ដែល​ពុំ​ធ្លាប់មាន​” ។​
​ ​
​បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ ជឿថា ថ្នាំ​ប្រឆាំង​ភាពចំណាស់​ល្អ​បំផុត គឺ​ម៉េ​ត​ហ្វ័​រ​មីន ដែល​គេ​ដឹងថា ជា​ថ្នាំ ប្រឆាំង​ទឹកនោមផ្អែម​ទូទៅ​បំផុត​នា ពេល​សព្វថ្ងៃ ។ ក្នុងការ​ពិសោធន៍​មួយ ចំនួន​លើស​ត្វ​ព្រូន​មូល C.elegan ថ្នាំ នេះ​គឺ​វា​អាចជួយ​ឱ្យ​សត្វ​ព្រូន​ពុំ​ត្រឹមតែ ចាស់​យឺត​ជាង តែ​នៅ​មាំមួន​ជាង ។ រីឯ ចំពោះ​សត្វ​កណ្តុរ អាយុ​របស់​វា​កើន ដល់​៤០​ភាគរយ​, ឆ្អឹង​ក៏​រឹងមាំ ។ ក្រៅ ពីនេះ តាម​ការកត់សម្គាល់ អ្នកជំងឺ ប្រើ​ថ្នាំ​នេះ នៅមាន​អាយុ​ខ្ពស់ជាង​ការ ប៉ាន់ស្មាន​ធម្មតា ។​
​ ​
​ជា​មធ្យម​ក្មេងស្រី​ម្នា​ក់កើត នៅពេល​សព្វថ្ងៃ ត្រូវបាន​ព្យាករណ៍​ថា នឹង​អាចរ​ស់បាន​៨២,៨​ឆ្នាំ ក្នុងពេល ក្មេងប្រុស គឺ​៧៨,៨​ឆ្នាំ ។ ប៉ុន្តែ​ប្រសិន ថ្នាំ​នេះ​ជោគជ័យ អាយុ​របស់​បុរស និង ស្ត្រី នឹង​កើន​តិច​បំផុត គឺ​៥០​ភាគរយ ៕ ប្រែ​សម្រួល​៖ រតនៈ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ