គ្រោះថ្នាក់​ដ៏​រន្ធត់! មនុស្ស​៦​នាក់​ស្លាប់ នៅក្នុង​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​បែន​បុក​ហាយ​លែ​ន​ឌ័រ​

1255
ចែករម្លែក
  • 2.2K
    Shares

ដោយ:មុន្នីរ័ត្ន/ព្រៃវែង ៖ មនុស្ស​ចំនួន​៦​នាក់ បាន​ស្លាប់នៅក្នុង​គ្រោះថ្នាក់​ចរាចររវាង​រថយន្ត​បែន បុក​រថយន្ត​ហាយ​លែ​ន​ឌ&r។

ហេតុការណ៍​នេះ កើត​ឡើងនៅ​ម៉ោង១០:៤៥យប់ ថ្ងៃទី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅ​​ភូមិ​ជ្រលង ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​លើកំណាត់​ផ្លូវជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ៩១-៩២ ។គ្រោះថ្នាក់បង្ក​ឡើង​ដោយ​រថយន្ត​បែន B1​ស្លាក​លេខ ខេមរភូមិន្ទ​4.9457 បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​(​គេចខ្លួនបាត់​)​បើកមកពី​ទិសខាងកើត ប​ញ្រ្ចា​ស់ទិស​គ្នា។ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​បុក​រថយន្ត​ហាយ​លែ​ន​ឌ័រមួយគ្រឿង​ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ​2AI.8096 ដែលបើក​មកពី​ទិស​ខាងលិច​ដោយ​ឈ្មោះ ប៉ែន សៅ​សុ​ម៉េ​ត​ធា មន្ត្រីនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ថ្កូវ​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្របែក​ បណ្តាលឲ្យ​ធ្លាក់​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​ក្រោម​ខាងត្បូង​ផ្លូវ​។​អ្នកជិះក្នុងរថយន្តហាយលែនឌ័រចំនួនប្រាំមួយនាក់បានបាត់បង់ជីវិតទាំងអស់។ក្នុងនោះ

​មាន ប្រុស​៤នាក់ ស្រី​២​នាក់
១. ប៉ែន សៅ​សុ​ម៉េ​ត​ធា( ភេទ​ប្រុស)​អាយុ​…​ឆ្នាំ​(​មន្ត្រីនគរបាល​
២. ឃីម គា (ប្រុស​)
៣. ឌី វ​ណ្ណះ (ប្រុស​)
៤. ក្តាម (ប្រុស)​
៥. មោគ សុភាព (ភេទ ស្រី)​
៦. ឡាយ ស្រី​ណិ​ច( ភេទ​ស្រី)​
​សាកសព​បានប្រគល់​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​។ ​រថយន្ត​​យកមក​រក្សា​នៅ​អធិការដ្ឋាន ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕B/សរន


ទីតាំងផ្សាយពាណិជ្ជកម្ម