ស្រៀវ​ណាស់​! ស្ត្រី​ម្នាក់​ដាក់​គូទ​អង្គុយ​លើ​ចាន​បង្គន់​មិនបាន​មើល ពស់​ចិក​ប៉ក​

730
ចែករម្លែក

​ស្ត្រី​ជនជាតិ​អូស្ត្រាលី ម្នាក់​បាន​លោតកញ្ឆេង​ដោយ​ក្ដី​ភិតភ័យ​ស្ទើរ​គាំងបេះដូង បន្ទាប់ពី​ត្រូវ​ពស់ មួយ​ក្បាល​ប្រវែង ១,៥ ម៉ែត្រ​នៅក្នុង​ចាន​បង្គន់​ចិក​។
​ ​
អ្នកស្រី ហេ​ឡេ​ន រី​ឆា​ដស៍ (Helen Richards) វ័យ ៥៩​ឆ្នាំ​ត្រូវ​ពស់​នោះ​ខាំ​នៅផ្ទះ​សាច់ញាតិ ម្នាក់​នៅ​ទីក្រុង​ប្រ៊ី​ស​បេន (Brisbane) កាលពី​ថ្ងៃ​អង្គារ ទី​២២ ខែមករា​។
​ ​
ជា​សំណាងល្អ ពស់​នោះ​គ្មាន​ពិស ដ្បិត​វា​ជា​ពស់ថ្លាន់ ហើយ​គាត់​គ្រាន់តែ​របួសស្រាល​ប៉ុណ្ណោះ​។​
​ ​
គាត់​និយាយថា ករណី​ពស់​ស្វែងរក​ទឹក​ផឹក​ក្នុង​ចាន​បង្គន់​កើតមាន​ញឹកញាប់​ណាស់​អំឡុងពេល អាកាសធាតុ​ក្ដៅ​។ ដូច្នេះ​ទាំងអស់គ្នា​គួរតែមាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ ឬ​ក្រឡេកមើល​ឱ្យ​សព្វ ជ្រុងជ្រោយ​មុននឹង​ដាក់​គូទ​លើ​ចាន​បង្គន់​ដើម្បី​ចៀសវាង​ករណីបែបនេះ​៕ ប្រែ​សម្រួល​: ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ