សម្ដេច​តេ​ជោ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

1121
ចែករម្លែក

(​ភ្នំពេញ​)៖​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ សម្ដេច​អគ្គ​មហា សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន ៣៣០២​នាក់ ក្នុងនោះ​មាន​និស្សិត​ស្រី ១៤៤២​នាក់​នៃ​​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រួមមាន​កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។​

​ឯ​,​ឧ បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានឱ្យដឹងថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជាម​គ្គុ​ទេស​ដ៏​ឆ្នើម បានដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​និង​បានកំណត់​នូវ​ទស្សនវិស័យ​អភិវឌ្ឍន៍​ប្រទេស​​ជាតិ​សម្រាប់​អនាគត ដោយ​ឈរលើ​មូលដ្ឋាន​សមិទ្ធផល​ជាង​៣០​ឆ្នាំកន្លងមក ក្នុងការ​អនុវត្ត​គិល​នយោបាយ​ជាគ​ន្លិះ គឺ មនុស្ស ទឹក ភ្លើង និង​ផ្លូវ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ ។ នយោបាយ​នេះ នៅតែ​អាទិភាព និង​ស្ថិតនៅលើ​ផ្លូវត្រូវ​ទាំង​ក្នុង​អតីតកាល បច្ចុប្បន្នកាល​ក៏​ដូច​​ជា​អនាគតកាល សម្រាប់​ការកសាង​កម្ពុជា​ឆ្ពោះទៅរក​ការរីកចម្រើន ។​

​ឯ​,​ឧ ហង់ ជួនណា​រ៉ុ​ន បានឱ្យដឹង​ទៀតថា ការអប់រំ​ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ទាំង​៤​ខាងលើ​ក្នុងការ​អភិវឌ្ឍន៍​ធន​​ធាន​មនុស្ស​ប្រកបដោយ​សមត្ថភាព និង​គុណភាព​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​បម្រើឱ្យ​តម្រូវការ​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា​។ ដោយឡែក​ទាក់ទង​នឹង​ការកែទម្រង់​ឧ​ត្ត​មសិ​ក្សា ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ចក្ខុវិស័យ​ឧ​ត្ត​មសិ​ក្សា​២០៣០​ផែនការ​សក​​ម្ម​ភាព​កំណែទម្រង់​ឧ​ត្ត​មសិ​ក្សា រៀបចំ​ក្របខណ្ឌ​ថ្មី​ក្នុងការ​វាយតម្លៃ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​ការទទួលស្គាល់​គុណភាព​អប់រំ ។​

​ឯ​,​ឧ បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​បន្ថែមថា សាកល​វិទ្យា​ល័​ភូមិន្ទ​ភ្នំពេញ ជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​មួយ​ដែលមាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ដើម្បី​បម្រើឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិ​​បាល ។ ជាមួយគ្នានេះ គិត​ចាប់តាំងពី​ឆ្នាំ​១៩៨០ មកដល់​បច្ចុប្បន្ន មាន​ចំនួន​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​សរុប ៤១២៩១​នាក់ នារី ១៤០៤១​នាក់ ក្នុងនោះ​មាន​និស្សិត​ផ្នែក​អាហា​រូ​ករ​ណ៍​ចំនួន ១៧៣៥០​នាក់ ហើយ​សាកល​វិទ្យា​ល័​ភូមិន្ទ​ភ្នំពេញ​ក៏បាន​ធ្វើ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ជាមួយ​សាកលវិទ្យាល័យ​បរទេស​ល្បីៗ​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការបណ្ដុះ​បណ្ដាលឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ៕​តារា​រិ​ទ្ធ​/sn​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ