ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​បាន​១​ថ្ងៃ​ត្រូវ​ប៉ូលិស​ចាប់បាន​ហើយ​

573
ចែករម្លែក

ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​កាល​ពី​ព្រឹក​ថ្ងៃទី​២៧​ខែមករា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ ​ក្រុង​បាត់ដំបង​ ត្រូវ​ប៉ូលិស​ចាប់បាន​ហើយ​កាលពី​ថ្ងៃទី​២៨ ​ខែ មករា ​ឆ្នាំ​២០១៩​ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ជេ​ត វណ្ណ​នី ​ស្នងការរង​ខេត្ត​ទទួល​ផែន​ការងារ​ព្រហ្ម​ទណ្ឌ​បានឱ្យដឹងថា​ ដោយ​អនុវត្ត​នូវ​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ​ទោ​ អ៊ុច សុខុន​ស្នងការ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ និង​ដោយបាន​ការសម្របសម្រួល​លើ​នីតិវិធី ពី​លោក នួន សាន​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ក្នុង​ផែន ​ស្រាវជ្រាវ​ករណី​(​លួច​មាន​ស្ថាន​ទម្ងន់ទោស​)​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​លួច​យក​ទ្រព្យសម្បត្តិ​មួយ​កណី​ ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ជា កក្កដា ហៅ​តឿ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ ​រស់នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ព្រមទាំង​ធ្វើការ​ដកហូត​នូវ​សម្ភារៈ​ភស្តុតាង​មួយចំនួន​រួមមាន​ខ្សែ​កមាស​មួយ​ខ្សែ​ទម្ងន់​៥​ជី ខ្សែដៃ​មាស​មួយ​ខ្សែ​ទម្ងន់​៥​ជី ប្រាក់​ដុល្លា​ចំនួន​
១,៣០០​ដុល្លា លុយ​ថៃ​ចំនួន​១,០០០​បាត ។

លោក​ស្នងការរង​បាន​បញ្ជាក់ថា ​កាលពី​ព្រឹក​ថ្ងៃទី​២៧ ​ខែមករា ​ឆ្នាំ​២០១៩​ ជនសង្ស័យ​ឈ្មោះ​ជា កក្កដា ហៅ​តឿ បាន​ប្រើប្រាស់​ពូថៅ​ និង​ឧ​បករ​ណ៍ដទៃទៀត​គាស់​បំផ្លាញ​(​ស្រយូវ​គាស់​ទ្វារ​)​ចូលទៅ​លួច​យក​សម្ភា​រៈគ្រឿង​អ​ល​ង្ក​កា មាសប្រាក់​មួយចំនួន​ក្នុងខណៈដែល​ម្ចាស់​លំនៅដ្ឋាន​ឈ្មោះ វ៉ាទ ថា​វី ភេទ​ស្រី អាយុ​៥០​ឆ្នាំមាន​មុខរបរ​លក់​ដូរ​និង​មាន​ទីលំនៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង បាន​ចេញទៅ​លក់ដូរ​នៅ​ខាងក្រៅ​ផ្ទះ ។

ផ្តើមចេញពី​ការស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​និង​ក្តៅគគុក​ទើប​ឈានទៅ​
​ដល់​ការឃាត់ខ្លួន​ជន​ស័​ង្ស​យ​ខាងលើ ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​បាត់​ដំ​បង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ