អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ ត្រូវបាន​ប្រាប់ថា អាច​ចាក​ចេញពី​យូ​ណាយ​ធី​ត​បាន​

541
ចែករម្លែក

ខ្សែការពារ​ជើងចាស់ អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia) ត្រូវបាន​ប្រាប់ថា អាច​ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​នៅ​រដូវ​កាល​ទិញដូរ​ខែមករា​នេះ ស្របពេល​ក្លិប ញូ​វ​ខេ​សល​(Newcastle) និង​ក្លិប ហ្វូ​ល​ហេម​(Fulham( ចាប់អារម្មណ៍​លើ​កីឡាករ​រូបនេះ​។​
​ ​
វ៉ា​ឡេ​ន​សៀ វ័យ​៣៣​ឆ្នាំ​ចាប់ផ្តើម​បាត់បង់​ឱកាស​បង្ហាញមុខ​បណ្តើរៗ​នៅ​ពហុ​កីឡដ្ឋាន Old Trafford ហើយ​គ្រោង​ក្លាយជា​កីឡាករ​ដែល​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​នៅពេល​កិច្ចសន្យា បច្ចុប្បន្ន​របស់ខ្លួន​ផុតកំណត់​។​

​អតីត​ខ្សែបម្រើ​ស្លាប​និង​ក្លាយជា​ខ្សែការពារ​រូបនេះ​ទើប​បង្ហាញមុខ​បាន​៥​លើក​ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ ហើយនឹង​ស្វែងរក​ច្រកចេញ​មុន​ចប់​រដូវ​កាល​នេះ ប្រសិនបើ​ឱកាស​មកដល់​។​
​ ​
​ក្លិប Newcastle United សង្ឃឹមថា នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​រូបនេះ ប្រសិនបើ យូ​ណាយ​ធី​ត​នៅ​រ៉ាប់រង​ការចំណាយ​សម្រាប់​រយៈពេល​នៅសល់​នៃ​កិច្ចសន្យា​របស់​កីឡាករ​រូបនេះ​។​
​ ​
ទោះបីជា​យ៉ាងណា​ជម្រើស​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​យូ​ណាយ​ធី​ត​គឺ​ប្រហែលជា​ត្រឹម កិច្ចសន្យាខ្ចី​ជើង​ពាក់កណ្តាល​រដូវ​កាល ដោយ​ក្លឹប​មួយចំនួន​ចង់បាន​កីឡាករ​ហើយ​ប្រាក់​ឈ្នួល របស់ វ៉ា​ឡេ​ន​សៀ គឺ​ប្រហែល​១០០.០០០ ផោន​រហូតដល់​ចប់​កិច្ចសន្យា​។​
​ ​
ការធ្វើ​បែបនេះ​នឹង​ជួយ​ឲ្យ​យូ​ណាយ​ធី​ត​រួច​ផុតពី​ការចំណាយ​ប្រាក់​ឈ្នួល​សម្រាប់ វ៉ា​ឡេ​ន​សៀ មុនពេល​កីឡាករ​រូបនេះ​ចាកចេញ​ជា​ស្ថាពរ​នៅ​ដំណាច់​រដូវ​កាល​នេះ​។​
​ ​
វ៉ា​ឡេ​ន​សៀ បាន​បង្ហាញមុខ​ញឹកញាប់​ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកចាត់ការ​គឺ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) មុនពេល​មាន​ជម្លោះ​នឹង​គ្រូបង្វឹក​រូបនេះ​ដែល​ទីបំផុត វ៉ា​ឡេ​ន​សៀ បាត់បង់​ឱកាស​បន្តិច​ម្តងៗ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ​ជើងចាស់ អែន​តូ​នី​ញ៉ូ វ៉ា​ឡេ​ន​សៀ (Antonio Valencia)

ទីតាំងផ្សាយពាណិជ្ជកម្ម