ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឦ​សាន្ត និង​ការអនុវត្ត​ផែនការ​ភូមិ​ស​គ្មាន​គ្រឿងញៀន ធ្វើឡើង​នៅ​ខេត្តស្ទឹងត្រែង​

583
ចែករម្លែក

ដោយៈ​សុខុម / ស្ទឹងត្រែង​: អាជា្ញធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានរៀបចំ​សិក្ខាសាលា​ស្តីពី​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ទិស​ឦ​សាន្ត និង​ការអនុវត្ត​ផែនការ​ភូមិ ឃុំ សង្កាត់ ស គ្មាន​គ្រឿងញៀន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​សាលាខេត្ត​ស្ទឹងត្រែង​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី ២៩ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព​នាយ​ឧ​ត្ត​ម​ស​នី​យ៍ ឯក​កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន​កម្ពុជា​។​

​លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​កត់សម្គាល់ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ស្មុកស្មាញ​បំផុត ដែល​ពិភពលោក​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ទប់ស្កាត់ បើទោះបី​ប្រទេស​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​គ្រឿងញៀន​ក្តី ប៉ុន្តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ឧក្រិដ្ឋជន​គ្រឿងញៀន បាន​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់​ពី​ប្រទេស​នានា ក្នុង​តំបន់ត្រីកោណមាស​និង​បន្ត​នាំ​ចេញទៅ​ប្រទេស​ទី​៣ ជាពិសេស​តំបន់​ភាគ​ឦសាន​មាន​ខេត្តស្ទឹងត្រែង ខេត្តព្រះវិហា ដែលមាន​ការ​ចរាច​ណ៍​ឆ្លងកាត់​គ្រឿងញៀន​ពី​តំបន់​ព្រំដែន​ឡាវ ចូលមកក្នុង​ប្រទេស​និង​មួយចំនួន​បន្តទៅ​ប្រទេស​ថៃ វៀតណាម និង​មួយចំនួនធំ​ប្រើប្រាស់​ក្នុងប្រទេស​កម្ពុជា​។​

​ទោះបី​បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​ស្មុកស្មាញ​យ៉ាងណាក្តី លោកនាយ​ឧ​ត្ត​ម​ស​នី​យ៍ កែ គឹមយ៉ាន បាន​បញ្ហា​ក់ថា អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅតែ​បន្ត​អនុវត្ត​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់ខ្លួន​ល្អប្រសើ ធ្វើ​ឲ្យ​បញ្ហា​គ្រឿងញៀន​និង​បទល្មើស​ផ្សេងៗ​ទៀត​គួ​កត់សម្គាល់ ។ តាមរយៈ​សកម្មភាព​ទាំងនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ និង​ទទួលបាន​ការកោតសរសើ​ពី​ម​ជ្ឍ​ដ្ឋា​ន​អន្តរជាតិ​។

​លោក​បន្ថែមថា​ប៉ុន្មាន​ឆ្នាំមុន​មកនេះ បញ្ហា​គ្រឿងញៀន​បាន​ហូរ​ចូល​ពី​ព្រំដែន​ថៃ ប៉ុន្តែ​ពី​ភាគី​ថៃ​មានការ​បង្ក្រាប​ខ្លាំង​ធ្វើអោយ ឧក្រិដ្ឋជន បង្វែ​មក​ប៉ែក​ឦសាន​វិញ​។​ដូចនេះ​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុក ក្នុង​ការសហការ​បង្ក្រាប ពិសេស​តាម​បណ្តោយ​ព្រំដែន​។​

​ជាមួយ​នោះ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គលេខាធិការរង​អជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ប្រសិទ្ធភាព​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា បានដាក់​ចេញ​នូវ​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ ដោយ​កន្លងមកនេះ បាន​អនុវត្ត​នូវ​ទិសដៅ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​៣ (​ចាប់​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៨) ដែល​ធ្វើ​ឲ្យ​ការបង្ក្រាប​គ្រឿងញៀន​បានជា​ច្រើន​ករណី​។​

​នាយ​ឧ​ត្ត​ម​ស​នី​យ៍ បន្ថែមថា តាមរយៈ​សកម្មភាព​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ ក្នុង​ឆ្នាំ​២០១៨​នេះ អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បង្ក្រាបបាន​បទល្មើស​គ្រឿង​ផ្នែក ទិសឦសាន​រួមមាន​ខេត្តរតនៈគិរី ស្ទឹងត្រែង ព្រះវិហា មណ្ឌលគិរី និង​ក្រចេះ បង្ក្រាបបាន​បទល្មើស​ស​រុ​ប ៣៣៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ៦៨៧​នាក់ ស្រី ៩៨​នាក់ និង​ចាប់បាន​វត្ថុ​តាំង​គ្រឿងញៀន​ប្រមាញ​២០០​គីឡូក្រាម បើ​ធៀប​និង​ឆ្នាំ​២០១៨​នេះ​ប្រមាណ​ជា​៥៣៦​គីឡូក្រាម មានន័យថា​ស្មើរ​ជិត​៤០​ភាគរយ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ