មនុស្ស​ស្លាប់​១២​នាក់ និង​រងរបួស​៣០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​២៩​មករា​

578
ចែករម្លែក

ដោយ:សាវ​រក្ស​/ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២ ​ថ្ងៃទី២៨​ដល់​ម៉ោង២​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១២​នាក់ និង​បាន​បង្ក​ឲ្យ មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន​៣០​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​៤២​នាក់​នៅ​ថ្ងៃទី​២៩ ខែមករា គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន១៦​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​២៩​ថ្ងៃ​នៃ​ខែមករា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប​១៣៨​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន​៤៩៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​៣១៣​លើក៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ