សាលារៀន​រាប់រយ​នៅ​​បាងកក ត្រូវ​បិទទ្វារ ក្នុងពេលដែល​ផ្សែង​អ័ព្ទ​ពុល​គ្របដណ្តប់​លើ​ទីក្រុង​នេះ​

936
ចែករម្លែក

​ផ្សែង​អ័ព្ទ​ពុល​បាន​បង្ខំ​ឱ្យ​ក្រុម​អាជ្ញាធរ​ក្រុង​បាងកក​ចេញ​បទបញ្ជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​គឺ​បិទ​សាលារៀន​ជិត​៤៥០​កន្លែង​នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែមករា ស្របពេល​​ដែល​ក្រុម​អាជ្ញាធរ​ខំប្រឹងប្រែង​ដោះស្រាយ​វិបត្តិ​បរិយាកាស​ផ្សែង​អ័ព្ទ​ពុល​ដែល​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ខ្លាំង​ឡើង​។​

​រដ្ឋបាល​ក្រុង​បាងកក បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​ទាំងនេះ​ចាប់ពី​ថ្ងៃ​ពុធ​នេះ​រហូតដល់​ថ្ងៃ​សុក្រ​។​

​ទីក្រុង​នេះ​ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​អស់​ជាច្រើន​សប្ដាហ៍​ដោយ​បង្ខំ​ពួក​អ្នកស្រុក​ពាក់​ម៉ាស​និង​ធ្វើការ​រិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំពោះ​ការ​​ឆ្លើយតប​មិនបាន​ល្អប្រសើរ​ដោយ​រដ្ឋាភិបាល​នេះ​។​

​ហេតុផល​ជាច្រើន​ដែល​បង្កឱ្យមាន​ផ្សែង​អ័ព្ទ​អាក្រក់​និង​អស់​ពេល​ជា​យូរ​មកនេះ គឺ​បណ្តាលមកពី​ផ្សែង​ចេញពី​យានយន្ត​ដែល​ធ្វើចរាចរ ការសាងសង់​ច្រើន​គ្មាន​សណ្តាប់​​ធ្នាប់ ការដុត​ស្មៅ​តាម​ស្រែចម្ការ និង​បរិយាកាស​ពុល​ចេញពី​រោងចក្រ​នានា​នៅ​ទីក្រុង​នេះ រួមទាំង​ផ្សែង​មកពី​ការ​បូ​ជ្ញា​សព​ផងដែរ​៕ដោយ៖សុខា/sn

ទីក្រុង​បាងកក​ត្រូវបាន​គ្របដណ្ដប់​ដោយ​ផ្សែង​អ័ព្ទ​ដ៏​ក្រាស់​អស់​ជាច្រើន​សប្ដាហ៍​ដោយ​បង្ខំ​ពួក​អ្នកក្រុង​និង​សិស្ស​ពាក់​ម៉ាស​ការពារ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ