សាកសព​ជនអន្តោប្រវេសន៍​៥២​នាក់​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ទូក​លិច​នៅ​ឯនាយសមុទ្រ​នៃ​ប្រទេស​ជី​ប៊ូ​ទី​

633
ចែករម្លែក

​ភ្នាក់ងារ​អន្តោប្រវេសន៍​សហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៣០​មករា​ថា​សាកសព​ចំនួន​៥២​នាក់​ត្រូវបាន​រកឃើញ​បន្ទាប់ពី​ជនអន្តោប្រវេសន៍​ចំនួន​១៣០​នាក់​​បាន​បាត់​ខ្លួន​នៅ​ឯនាយសមុទ្រ​របស់​ប្រទេស​ជី​ប៊ូ​ទី​នៅពេលដែល​ទូក​២​បាន​លិច ដោយសារ​រលក​សមុទ្រ​ខ្លាំង​។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា អ្នក​នៅរស់​១៦​នាក់​ក៏ត្រូវ​បាន​រកឃើញ​ហើយ​កង​ឆ្មាំ​សមុទ្រ​របស់​ប្រទេស​អាហ្វ្រិក​ខាងកើត​បាន​​បន្ត​ប្រតិបត្តិ​ការរុករក​និង​ជួយសង្គ្រោះ បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​។

​ពួក​អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា​រលក​ធំ ៗ​បណ្តាលឱ្យ​ទូក​ដែល​ដឹក​មនុស្ស​ច្រើន​ហួស​ទាំងនេះ​បាន​ផ្អៀង​ក្រឡាប់​លិច គឺ​ប្រហែល​កន្លះ​ម៉ោង​បន្ទាប់ពី​បាន​ចាក​​ចេញដំណើរ​។​

​អ្នក​រស់រានមានជីវិត​ម្នាក់​បាន​ប្រាប់​ភ្នាក់ងារ​អន្តោប្រវេសន៍​ថា​គាត់​បាន​ជិះទូក​មួយ​ក្នុងចំណោម​ទូក​ទាំង​២​នេះ​ជាមួយ​មនុស្ស​១៣០​នាក់​ដោយ​រួមទាំង​ស្ត្រី​១៦​នាក់​។​ មិនមាន​ព័ត៌មាន​លម្អិត​ភ្លាមៗ​អំពី​ទូក​ទី​២​ទេ​។​

​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​មកពី​តំបន់​Horn​ដែលមាន​ភាពច្របូកច្របល់​នៃ​តំបន់​អាហ្វ្រិក​បាន​ចាកចេញ​ដំណើរ​ជា​រៀងរាល់ឆ្នាំ​ពី​ប្រទេស​ជី​ប៊ូ​ទី​ដើម្បី​ឆ្លងកាត់​ច្រក​​សមុទ្រ Bab al-Mandab ទៅកាន់​ឧបទ្វីប​អារ៉ាប់ ដោយ​សង្ឃឹមថានឹង​ស្វែងរក​ការងារ​នៅ​បណ្តា​ប្រទេស​ឈូង​សមុទ្រ​ដែលជា​ប្រទេស​អ្នកមាន​។​

​ភ្នាក់ងារ​អន្តោប្រវេសន៍​និយាយថា ជនអន្តោប្រវេសន៍​ទាំងនេះ​គឺ​ភាគច្រើន​ជា​ជនជាតិ​អេ​ត្យូ​៕ដោយ៖សុខា/sn

​ក្រុម​អ្នក​សង្គ្រោះ​ស្វែងរក​អ្នក​នៅរស់​នៅ​ឆ្នេរសមុទ្រ​បន្ទាប់ពី​ទូក​២​ដែល​ដឹក​ជនអន្តោប្រវេសន៍​ច្រើន​នាក់​បាន​លិច​នៅ​សមុទ្រ​នៃ​ប្រទេស​ជី​ប៊ូ​ទី កាលពី​ថ្ងៃ​អង្គារ​