រថយន្ត​ដឹក​ទឹកកក​បុក​ម៉ូតូ ​របួសធ្ងន់​ស្រាល៣នាក់​នៅ​ស្រុក​ព្រៃនប់​

603
ចែករម្លែក

ដោ​យ:​វណ្ណៈ​/​ព្រះ​សីហ​នុ ៖ ​មនុស្ស​៣​នាក់​របួសធ្ងន់​ស្រាល ក្នុង​ឩ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​រវាង​រថ​យន្ត​និង​ម៉ូតូ បើក​បត់​មិន​មើលមុខ​ក្រោយ ។​

​ករណីនេះ​កើតឡើង​នៅ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​មុខ​រោងចក្រ​ផលិត​ទឹកកក ស្ថិត​​ក្នុងភូមិ​បន្ទាយ​ប្រី​យ៍​ឃុំ​អណ្ដូង​ថ្ម​ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ កាលពី វេលា​ម៉ោង​១៤.៣០​នាទី រសៀល​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៩ ។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង រវាង​រថយន្ត​១​គ្រឿង​ម៉ាក ប៊ុង​ហ្គូ ក្បាល​ពណ៌​ទឹកប៊ិច​(​រថយន្ត​ដឹក​ទឹកកក​) ពាក់​ស្លាក​លេខ ព្រះសីហនុ ២A ៤២៣៨ អ្នកបើកបរ​គេចខ្លួន មកដល់​ចំណុចកើតហេតុ​រថយន្ត​ដែលមាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បត់​ចូល​រោងចក្រ​ផលិត​ទឹកកក ក៏មាន​ម៉ូតូ​០១​គ្រឿង​ទៀត​ម៉ាក R Black ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ បើកបរ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ ១.ឈ្មោះ ខេង ច័ន្ទ (​ប្រុស​) អាយុ​២៥​ឆ្នាំ​ មុខរបរជាងសំណង់ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ច្រនៀង ឃុំ​ស្រែ​ជា​ខាងជើង​ស្រុក​ដងទង់​ខេត្តកំពត រងរបួស​ធ្ងន់​(​អ្នកបើកបរ​ម៉ូតូ​), ២.ឈ្មោះ អាន ជីវន្ត (​ប្រុស) ​អាយុ​១៩ឆ្នាំ មុខរបរនិងទីលំនៅ​ដូចគ្នា រងរបួស​ធ្ងន់ (​អ្នករួមដំណើរ​ពីក្រោយ​), ៣.ឈ្មោះ ហឿន លីដា (​ប្រុស) ​អាយុ​២១​ឆ្នាំ មុខរបរ និងទីលំនៅ​ដូចគ្នា រងរបួស​ស្រាល​។

​បច្ចុប្បន្ន​អ្នករបួស​បញ្ជូនមក​ស​ង្គ្រោះ​នៅ​គ្លីនិក​ឯកជន​វាលរេញ វត្ថុតាង​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម