ថ្ងៃទី​១៣-១៤​សីហា​ក្នុង​ប្រវត្តិសាស្ត្រ​៖ ហេតុការណ៍​គួរកត់សម្គាល់​

1321
ចែករម្លែក

ˆ​ថ្ងៃទី​១៣​សីហា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៩១៣ ផលិតផល​ដំបូង នៃ​ដែកថែប​ច្រែះ​មិន​ចាប់ (stainless steel) នៅ​ចក្រភព អង់គ្លេស​ផលិត​ដោយ ហារី ប្រៀ​រលី​យ៍ (Harry Brearley) ។​
​ ​
•​ឆ្នាំ​១៩៣៧ ការប្រយុទ្ធ សៀង​ហៃ (Battle of Shanghai) ដែល នៅ​ចិន ត្រូវគេ​ហៅថា ការប្រយុទ្ធ សុង​ហ៊ូ (Battle of Songhu) បាន​ចាប់ ផ្តើម ។ ជាការ​ប្រយុទ្ធ​រវាង​ក​ង​ទ័ព បដិវត្តន៍​ជាតិ នៃ​សាធារណរដ្ឋ​ចិន និង កងទ័ព​រាជា​ធិ​រាជ​ជប៉ុន ក្នុងអំឡុងពេល នៃ​សង្គ្រាម​ចិន​-​ជប៉ុន លើក​ទី​២ ។​
​ ​
•​ឆ្នាំ​១៩៥៤ វិទ្យុ​ប៉ា​គី​ស្ថាន ចាក់ផ្សាយ​ភ្លេងជាតិ​ប៉ា​គី​ស្ថាន “Qaumi Tarana” ជា​លើកដំបូង ។​
•
​ឆ្នាំ​១៩៦០
​សាធារណរដ្ឋ​អាហ្វ្រិក កណ្តាល (Central African Republic) ប្រកាស​ឯករាជ្យ របស់ខ្លួន​ពី​បារាំង​។​
​ ​
•​ឆ្នាំ​១៩៦១ សាធារណរដ្ឋ ប្រជាធិបតេយ្យ​អាល្លឺម៉ង់ (German Democratic Republic) បិទ​ច្រកព្រំដែន នៅ​ចន្លោះ​ផ្នែក​ខាងកើត និង​ខាងលិច ទីក្រុង​ប៊ែ​រ​ឡាំង ដើម្បី​រារាំង​ការ ព្យាយាម​ចាកចេញ​របស់​អ្នកស្រុក​ទៅ ភាគ​ខាងលិច ។​
​ ​
•​ឆ្នាំ​១៩៧៨ ជនជាតិ ប៉ា​ឡេ​ស្ទី​ន​១៥០​នាក់ នៅ​ទីក្រុង ពេ​រ៉ិ​ត ប្រទេស​លី​បង់ ត្រូវបាន​សម្លាប់​នៅ ដំណាក់កាល​ទី​២ នៃ​សង្គ្រាមស៊ីវិល លី​បង់ ។​
​ ​
•​ឆ្នាំ​១៩៧៩ ពិតាន​វេទិកា Rosemont Horizon ដែល​សង់​មិន ទាន់​រួចរាល់ នៅ​ជិត​ស៊ីកា​ហ្គោ រដ្ឋ អាយ​លី​ន័​រ (Chicago, Illinois) សហរដ្ឋ អាមេរិក បាន​បាក់​ធ្លាក់ សម្លាប់​កម្មករ ៥​នាក់ និង​របួស​១៦​នាក់ ។​
​ ​
•​ឆ្នាំ​២០០៤ ជនភៀសខ្លួន ទុ​ត​ស៊ី (Tutsi) នៅ​កុង​ហ្គោ​១៥៦​នាក់ ត្រូវបាន​សម្លាប់ នៅ​ជំរំ​ជនភៀសខ្លួន ហ្កា​ទុមបា (Gatumba) ប្រទេស​ប៊ូ​រុន​ឌី ។​
​ ​
•​ឆ្នាំ​២០០៤ ពិធី​បើក​កីឡា អូឡាំពិក​រដូវក្តៅ ឆ្នាំ​២០០៤ នៅ​ទីក្រុង អាថែន (Athens) ប្រទេស​ក្រិ​ក ។​
​ ​
•​ឆ្នាំ​២០០៨ ម៉ៃ​ឃើ​ល ហ្វែ​ល (Michael Phelps) ត្រូវបាន​កត់ត្រា សម្រាប់​កីឡា​អូឡាំពិក ថា បានឈ្នះ មេដាយមាស​ច្រើន​បំផុត (​មេដាយ​៨ នៅ​តៃប៉ិ​-​ប៉េកាំង និង​៦​នៅ​អាថែន Athens) នៅក្នុង​ប្រវត្តិ​កីឡា​អូឡាំពិក ក្នុង​វិញ្ញាសា​រហែល​ទឹក​បុរស​ចម្ងាយ ២០០​ម៉ែត្រ ។​

ˆ​ថ្ងៃទី​១៤​សីហា​ក្នុង​ប្រវត្តិសាស្ត្រៈ ហេតុការណ៍​គួរកត់សម្គាល់​
​ ​
•​ឆ្នាំ​១៩៦៩ ទ័ព​ចក្រភព អង់គ្លេស ត្រូវបាន​ពង្រាយ​នៅ​អៀរ​ឡង់ ខាងជើង ។​
​•
​ឆ្នាំ​១៩៧២
យន្តហោះ អាល្លឺម៉ង់ ខាងកើត Ilyushin II-62 ធ្លាក់ នៅពេល​ហោះ​ឡើង​ពី​ទីក្រុង ប៊ែ​រ​ឡាំង ខាងកើត សម្លាប់​មនុស្ស​១៥៦​នាក់ ។​
​ ​
•​ឆ្នាំ​១៩៧៣ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៧៣ នៃ​ប៉ា​គី​ស្ថាន ចូល​ជា​ធរមាន ។​
​ ​
•​ឆ្នាំ​១៩៧៤ ការ​លុកលុយ របស់​តួ​ក​គី​ទៅលើ​សាយ​ព្រឺសៈ​ក្រុម កុលសម្ព័ន្ធ​ក្រិ​ក នៃ​សាយ​ព្រឺស (Greek Cypriots) ១៤០.០០០​ទៅ​២០០.០០០ នាក់ ត្រូវបាន​បង្ខំ​ឱ្យ​ចាក​ចេញពីផ្ទះ សម្បែង ដោយ​កងទ័ព​តួ​ក​គី ហើយ​បាន ក្លាយជា​ជនភៀសខ្លួន ។​
​ ​
•​ឆ្នាំ​១៩៧៤ កុលសម្ព័ន្ធ​តួ​ក​គី នៃ​សាយ​ព្រឺស​១២៦​នាក់ ត្រូវបាន សម្លាប់​រង្គាល​នៅ​ម៉ា​រ៉ា​ថា (Maratha), សាន់​តា​ឡា​រី​ស (Santalaris) និង​អា​ឡូ​ដា (Aloda) ។​
​ ​
•​ឆ្នាំ​១៩៧៦ គណបក្ស​ន​យោ​បាយ សេ​ណេ​ហ្គា​ល់ PAI-Renovation ត្រូវបាន​ទទួលស្គាល់​ដោយ ស្របច្បាប់ ហើយ​បាន​ក្លាយជា​គណបក្ស​ស្របច្បាប់ ទី​៣ នៅក្នុង​ប្រទេស​នេះ ។​
​ ​
•​ឆ្នាំ​១៩៩៦ កុលសម្ព័ន្ធ​ក្រិ​ក នៃ​សាយ​ព្រឺស សូ​ឡូ​ម៉ូ​ស សូ​ឡូ​មូ (Solomos Solomou) ត្រូវបាន​សម្លាប់ ដោយ​កងទ័ព​តួ​ក​គី​ខណៈពេល​ព្យាយាម ឡើង​ដងទង់​ជាតិ​ក្នុង​គោលបំណង​យក ទង់ជាតិ​តួ​ក​គី​ចេញពី​ដងទង់​ជាតិ​នៅ តំបន់ទ្រនាប់​របស់​អង្គការ​សហ​ប្រជា ជាតិ នៅ​សាយ​ព្រឺស (United Nations Buffer Zone in Cyprus-​ដែល​តំបន់​ភាគខាងត្បូង​ត្រួតត្រា​ដោយ រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​សាយ​ព្រឺស និង​ភាគ ខាងជើង​ត្រួតត្រា​ដោយ​ទាហាន​តួ​ក​គី​)​។​
​ ​
•​ឆ្នាំ​២០០៦ ការទម្លាក់​គ្រាប់ បែក​នៅ​ស្រីលង្កា ដោយ​ទ័ពអាកាស ស្រីលង្កា បានសម្លាប់​ក្មេងស្រី ៦១​នាក់ ដែលមាន​អាយុ​ចាប់ពី​១៦​ទៅ​១៨​ឆ្នាំ ។​
​ ​
•​ឆ្នាំ​២០០៧ ការទម្លាក់​គ្រាប់ បែក នៅ​ក្រុង​កាតា​នី​យ៉ា (kahtaniya) អ៊ីរ៉ាក់​សម្លាប់​មនុស្ស យ៉ាងតិច​៧៩៦​នាក់ និង​របួស​១.៥៦២​នាក់ ។​
​ ​
•​ឆ្នាំ​២០១០ កីឡា​អូឡាំពិក យុវវ័យ​រដូវក្តៅ​ឆ្នាំ​២០១០ ដំបូង បាន ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​សិង្ហ​បុរី ៕ ស្រាវជ្រាវ​ដោយ​៖ វិវឌ្ឍន៍​