ករណី​ប៉ុនប៉ង​ផ្តួល​រលំ​រាជរដ្ឋាភិបាល​៖​តុលា​ការបន្ត​នីតិវិធី​អតីត​សកម្មជន​គណបក្សប្រឆាំង​

614
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុនី​សោភា នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ស្អែក​នេះ នឹង​បន្ត​ការសាកសួរ​លោក គង់ ម៉ាស់ អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់លោក សម រង្ស៊ី ។​នេះ​បើ​យោងតាម​ដីកាកោះ​អញ្ជើញ​មេធាវី​ចូលរួម​ការសាកសួរ ។

​លោក សំ សុ​គង់ ថ្លែងថា តុលាការ​នឹង​បន្ត​សាកសួរ​បន្ថែម លើ​សំណុំ​រឿងនេះ ដោយ​លោក​បន្ថែមទៀតថា លោក​បានដាក់​ពាក្យ​ឱ្យ​កូនក្តី​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ហើយ តែ​ចៅក្រម​ស៊ើបសួរ ពុំទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ។
​សូមបញ្ជាក់ថា លោក គង់ ម៉ាស់ ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​២០ ខែមករា ក្រោម​ការចោទប្រកាន់​ពីបទ​”​ប្រមាថ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមេសា ដល់​ខែតុលា ឆ្នាំ​២០១៨ ៕S/​