​នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​៤០០​គ្រួសារ​នៅ​ស្រុក​កោះធំ

571
ចែករម្លែក

​ដោយ​៖​គ្រី​សម្បត្តិ​/កណ្តាល​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ តុល នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​មេបញ្ជាការរង បញ្ជាការដ្ឋាន​អង្គរក្ស កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចុះ​ចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​៤០០​គ្រួសារ នៅក្នុង​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ​ខេត្តកណ្ដាល​។​

ក្នុងឱកាស​នោះដែរ​មានការ​ចូលរួម​ពី​លោក​វ៉ា​អែល​រ៉ូ​ម៉ា​ស៊ី​តំណាង​ប្រធាន​សមាគម​សម្របសម្រួល​និង​អភិវឌ្ឍន៍​សង្គម​និង​អាជ្ញាធរ​មូលដ្ឋាន​ដែល​អំណោយ​ទាំងនេះ​គឺ​បានមកពី​ការឧបត្ថម្ភ​របស់​សមា​គម​សម្របសម្រួល និង​អភិវឌ្ឍន៍​សង្គម​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​នោះ​លោក​ចៅ​តុល​បានបញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​អំណោយ​ទាំងនេះ​បញ្ជាក់​ឱ្យឃើញ​ពី​ទឹកចិត្ត​ជ្រះ​របស់​សប្បុរសជន​ក្នុង​ការជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​រស់នៅ​លំបាក​ពិតប្រាកដ​។​មិនតែប៉ុណ្ណោះ​ក៏​ជា​សក្ខីភាព​មួយ​បង្ហាញឱ្យឃើញថា មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ភាពអត់ឃ្លាន​នោះទេ​។

តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​គតិ​ព្រឹ​ទ្ឋ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា​។​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ចៅ​តុល​ក៏បាន​ជម្រាបជូន​ពី​ស្ថានភាព​នយោបាយ​ដែល​កំពុងតែ​វិវឌ្ឍន៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

ក្នុងនោះ​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​ជន​អ​គិត​មួយចំនួន​ដែលមាន​បំណង​អាក្រក់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កើតចេញពី​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាងពិត​ប្រាកដ​ហើយ​សុខសន្ដិភាព​គឺ​កើតចេញ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​តេ​ជោ​ហ៊ុនសែន​ដូច្នេះ​សូម​ចូលរួម​ថែរក្សា​សន្ដិភាព ទាំងអស់គ្នា ។​

​លោក​វ៉ា​អែល​រ៉ូ​ម៉ា​ស៊ី​បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុញ្ញាតឱ្យ​សមាគម​ចូលរួមចំណែក​ក្នុង​ការជួយ​បងប្អូន​ប្រជាពលរដ្ឋ​ជាពិសេស​កាត់បន្ថយ​ភាពក្រីក្រ​ហើយ​សកម្មភាព​នេះ​នឹង​នៅតែ​បន្ត​ជួយ​បន្ថែមទៀត ដើម្បី​ការងារ​មនុស្សធម៌ ។​

ក្នុងឱកាស​នោះដែរ លោក វ៉ា​អែល រ៉ូ​ម៉ា​ស៊ី តំណាង​ប្រធាន​សមាគម​សម្របសម្រួល​និង​អភិវឌ្ឍន៍​សង្គម​បាន​ជួយ​ធ្វើ​អណ្តូងស្នប់​ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ចំនួន​១០​។​ជួយ​ចំណាយ​ថវិការ​សម្រាប់​កាយ​ប្រឡាយ​ប្រវែង​៥០០​ម៉ែត្រ​ផងដែរ​តាម​ការស្នើរ​សុំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ ចៅ តុល ៕S/​

នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ​ចុះ​ចែក​អំណោយ​ជូន​ពលរដ្ឋ​៤០០​គ្រួសារ​នៅ​ស្រុក​កោះធំ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ