ធ្លាប់តែ​ឃើញ​ម៉ុង​សាយ​ឡក​លើគោក តែ​ម៉ុង​សាយ ២០១៩ ឡក​ក្នុង​ទឹក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ

710
ចែករម្លែក
  • 25
    Shares

​ទាំងអស់គ្នា​ច្បាស់​ជា​ធ្លាប់​ឃើញ​ម៉ុង​សាយ​ឡក ឱ្យតែ​ដល់​រដូវ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​ម្តងៗ ប៉ុន្តែ​អ្នក​ប្រាកដជា​មិន​ធ្លាប់​ឃើញ​ម៉ុង​សាយ​ឡក​ក្នុង​ទឹក​នោះទេ​។​
​ ​
ទោះជា​យ៉ាងណា ស្របពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៩ កាន់តែ​ខិតជិត​មកដល់ ក្រុម​អ្នក​មុជទឹក​បានរួម​គ្នា​ឡក​ម៉ុង​សាយ​តោ​ក្នុង​ទឹក​នៅ​ជល​វប្បដ្ឋាន (​អាង​ត្រី​) ក្នុងប្រទេស​ម៉ាឡេស៊ី ស្ទើរ​មិនគួរ​ឱ្យ​ជឿ​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែមករា ខណៈ​ត្រី និង​ឆ្លាម​ហែល​ជុំវិញ​ពួកគេ​។​
​ ​
​ម៉ុង​សាយ​នេះ ឡក​ដោយ​មនុស្ស​ពីរ​នាក់​នៅ​ជល​វប្បដ្ឋាន​ក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ ខណៈ​អ្នក​វ៉ៃ​ស្គរ និង​គោះ​ឆាង​សម្ដែង​នៅលើ​គោក​។​
​ ​
សូមបញ្ជាក់ថា ប្រហែល ១ ភាគ ៤ នៃ​ប្រជាជន​សរុប ៣២ លាន​នាក់​នៅ​ប្រទេស​ម៉ាឡេស៊ី គឺជា​ជនជាតិភាគតិច​ចិន ចំណែកឯ​ភាគច្រើន​ជា​ជនជាតិ​ម៉ា​ឡេ កាន់សាសនា​អ៊ិ​ស្លាម​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម