ម៉េ​ស៊ុត អូ​ហ្ស៊ី​ល បដិសេធ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ទៅ​ក្លិប​PSG

601
ចែករម្លែក

​តាម​ព័ត៌មាន​ថា ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil) បាន​ច្រានចោល​កិច្ចសន្យាខ្ចី​ជើង​ទៅកាន់ ក្លិប​PSG( Paris Saint-Germain) ។​
​ ​
ខ្សែបម្រើ​អា​សេណ​ល​( Arsenal) រូបនេះ​លែង​ជា​កីឡាករ​ដ៏​ពេញនិយម​របស់លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) បើទោះបីជា​កីឡាករ​រូបនេះ​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម អំឡុងពេល​ប្រកួត ជាមួយ​ក្រុម កា​ឌី​វ​(Cardiff )​កាលពី​យប់​ថ្ងៃ​អង្គារ​ក៏ដោយ​។​

​អូ​ហ្ស៊ី​ល បាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​ក្លិប PSG ដើម្បី​ជំនួស​តំណែង​កីឡាករ នី​ម៉ា (Neymar) ដែល​ពេលនេះ​ខកខាន​ការប្រកួត​ដោយសារ​របួស​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​នឹង​ខកខាន​ការប្រកួត​១០​សប្តាហ៍ ហើយនឹង​ខកខាន​ការ ប្រកួត​ទាំងពីរ​ជើង​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​ផងដែរ​។

​តាម​ឮថា ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) ក៏​ចាប់អារម្មណ៍​ចង់​ខ្ចី​ជើង អូ​ហ្ស៊ី​ល ផងដែរ ខណៈ​យក​កីឡាករ អ៊ី​វ៉ាន ភើ​រី​ស៊ី​ក (Ivan Perisic) ធ្វើជា​ថ្នូរ ប៉ុន្តែ​កីឡាករ​ក្រូ​អាស៊ី​រូបនេះ នឹង​បន្ត​នៅ​ជាមួយ​ក្លឹប​អ៊ីតាលី​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ម៉េ​ស៊ុត អូ​ហ្ស៊ី​ល (Mesut Ozil)