ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

1082
ចែករម្លែក

(​កណ្តាល)​៖ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវលំ ភូមិ​ព្រៃ​ឈើទាល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​ជនសង្ស័យ​ចំនួន​០៣​នាក់​ដែល​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ យឿន ផា ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ​កសិករ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ជួញដូរ​) ។​ទី​២-​ឈ្មោះ យឿន គឹម​ឡេង ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​កម្មករ​ក្រុមហ៊ុន​ស៊ី​ភី មាន​ទីលំនៅ ភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ប្រើប្រាស់​)​។ ទី​៣-​ឈ្មោះ ឡុង ឆាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ក្រឡឹង​ដុំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ប្រើប្រាស់​)​។ វត្ថុតាង​ដកហូត ១/​ម្សៅ​ក្រាម​ពណ៌​ស ថ្លា​សង្ស័យថា​សារធាតុ​ញៀន​០២​កញ្ចប់​មធ្យម និង​០១​កញ្ចប់​តូច ២/​ទូរ​សព្ទ័​អិន​ចុច​ពិល​១​គ្រឿង ៣/​ម៉ូតូ​ម៉ាក​ស្មាស​វី ពាក់​ផ្លាកលេខ​(​ភ្នំពេញ ១BK-៧៣៥៩)

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ឈ្មោះ យឿន ផា បាន​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​ពី​ជន​មិន​ស្គា​ស់​ឈ្មោះ​នៅ​ម្តុំ​អូរ​ដឹ​ម​។ ទិញ​ម្តង​ចំនួន​១០​ម៉ឺន​រៀល​មក​លក់​បន្ត​។

​ប​ច្ចុ​ប្យ​ន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​និង​វត្ថុតាង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​៕L ដោយ​៖ លីន​ណា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ