ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ គ្រោង​នឹង​ផ្ទេរ​កីឡាករ​វ័យក្មេង ខា​ឡេស អា​ឡេ​ណា

1094
ចែករម្លែក

​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) គ្រូបង្វឹក​ក្លឹប Spurs គ្រោង​នឹង​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យក្មេង​ដែលមាន​ទេពកោសល្យ​ពី​ក្លឹប Barcelona ក្នុងតម្លៃ​២,៦​លាន​ផោន​។​
​ ​
​បច្ចុប្បន្ន ខ្សែបម្រើ ខា​ឡេស អា​ឡេ​ណា (Carles Alena) វ័យ​១៩​ឆ្នាំ​ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​វ័យក្មេង​ដែល​ពោរពេញ​ដោយ​ទេពកោសល្យ​បំផុត​ដែល​ចេញ​មកពី​ថ្នាល​កីឡា​របស់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​។​
​ ​អា​ឡេ​ណា បដិសេធ​មិន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ Barcelona ស្របពេល​កិច្ចសន្យា​បច្ចុប្បន្ន​នឹង​ផុត​ក្នុង​រយៈពេល​១២​ខែ​។ បើទោះបីជា​កីឡាករ​រូបនេះ​ចេះ លេង​ជើងឆ្វេង​ក៏ដោយ ប៉ុន្តែ​ក៏​អាច​លេង​នៅ​បម្រើ​ខាងស្តាំ​បានដែរ​។​
​ ​
​កិច្ចសន្យា​បច្ចុប្បន្ន​របស់ អា​ឡេ​ណា មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​ត្រឹមតែ​២,៦ លាន​ផោន​ប៉ុណ្ណោះ​។ បន្ទាប់ពី​ថ្ងៃទី​១​ខែកក្កដា តម្លៃ​នេះ​នឹង​កើន​ឡើងដល់​១០,២ លាន​ផោន​។​
​ ​
​វា​មានន័យថា លោក ប៉ូ​ចេ​តទី​ណូ អាច​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ អា ឡេ​ណា មុន​ដំណាច់ខែ​នេះ​ក្នុង​តម្លៃថោក​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក រ៉ា​ហ្វា បេ​នី​តេស (Rafa Benitez) គ្រូបង្វឹក​ក្លឹប Newscastle ក៏​ជា​អ្នកគាំទ្រ​សំខាន់​របស់​កីឡាករ​រូបនេះ​ផងដែរ ហើយ​បាន​តាមមើល​ការវិវឌ្ឍ​កីឡា ករ​យុវជន​រូបនេះ​ច្រើន​ខែ​មកហើយ​។ ចំណែក​លោក រ៉ូ​ណា​ល ខូ​មែន (Ronald Koeman) ក៏​ចាប់អារម្មណ៍​ផងដែរ​៕ ​ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែបម្រើ ខា​ឡេស អា​ឡេ​ណា (Carles Alena)

ទីតាំងផ្សាយពាណិជ្ជកម្ម