​រថយន្តបុក​គ្នា​នៅ​បរិបូរណ៍​របួសធ្ងន់​ស្រាល​៤​នាក់​

871
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់រ​ដូ​ក​រណែល និង ម្នាក់ទៀត​រងរបួស​ស្រាល នៅក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ត​និង​រថយន្តបុក​គ្នា​ពេញ​មួយ​ទំហឹង​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ឈានចូល​ថ្ងៃ​ថ្ងៃទី​២ ខែ កុម្ភៈ​ឆ្នាំ​២០១៩ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៣១-១៣២ ស្ថិត​ក្នុងភូមិ ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ សុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

​លោក​ទេព​យុន​អធិការរង​ទទួល​ផែន​ចរាចរណ៍​បានអោយដឹងថា​នៅវេលា​កើតហេតុ​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ តាកែវ ៣A-០៨៨៧​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត នៅពេល​មកដល់​ចំណុចកើតហេតុ ក៍បាន​ជ្រុល​ទៅបុក​និង​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣D៩១៦៦​ក្នុង​ដំណើរ​ច្រាស់ទិស​គ្នា​បណ្តាលអោយ​មនុស្ស​នៅក្នុង​រថយន្ត​រងរបួស​ធ្ងន់​និង​ស្រាល​រដូករណែល​តែម្តង ។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ចំណែក​ឯក​រថយន្ត​បង្ក​រទាំង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូ​ណ​រណ៍​។
​ជនរងគ្រោះ​ទាំង​៤​នាក់​សមត្ថកិច្ច​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយសារ​ក្រោយ​កើតហេតុ ជនរងគ្រោះ​បាន​ដឹក​ភ្លាម​មក​សង្គ្រោះ​នៅ​មន្ទីរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម