​អតិថិជន​វី​ង​១០​នាក់​ឈ្នះ​រង្វាន់​ធំ​បន្ទាប់ពី​ធ្វើ​ប្រតិបត្តិការ​តាម​គណនី​វី​ង​

731
ចែករម្លែក
  • 6
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត​បានធ្វើ​ការចាប់​រង្វាន់​លើក​ទី​ពីរ​ដើម្បី​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ចំនួន​១០​នាក់​ដែល​នឹង​ទទួលបាន​រង្វាន់​ជាច្រើន​បន្ទាប់ពី​ពួកគាត់​បានធ្វើ​ប្រតិបត្តិការ​តាមរយៈ​គណនី​វី​ង​។​
​អ្នកឈ្នះ​រង្វាន់​ទាំង​១០​នាក់​ស្ថិតនៅ​ក្នុងចំណោម​អតិថិជន​រាប់ពាន់នាក់​របស់​វី​ង​ដែល​តែងតែ​ធ្វើ​ប្រតិបត្តិការ​ជាប្រចាំ​ដូចជា​វី​ង​ទៅ​វី​ង​វី​ង​វេរ​លុយ​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​,​ទូទាត់​វិក្កយបត្រ​ឬ​ដក​ប្រាក់ ពី​គណនី​វី​ង​។ រង្វាន់​សម្រាប់​អ្នកឈ្នះ រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ​៖ ៤​រង្វាន់ ម៉ាស៊ីន​បោកគក់​៖ ៣​រង្វាន់ ទូទឹកកក​៖ ៣​រង្វាន់​។

​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​ពាណិជ្ជកម្ម​របស់​ធនាគា​រ​ឯកទេស​វី​ង​មានប្រសាសន៍ថា​វី​ង​មាន​ក្តីរំភើប​ណាស់​ដែល​បាន​ចូលរួម​ផ្តល់រ​ង្វាន់​ជាច្រើន​ក្នុងការ​ប្រារព្ធ​គម្រប់​ខួប​១០​ឆ្នាំ​របស់​ធនាគារ​ដែល​បានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏ដូចជា​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខនេះ ។​

​លោក រ៉ា​ចាន់ មានប្រសាសន៍​បន្តទៀត​ថា ” “​នៅពេល​បុណ្យចូលឆ្នាំ​ចិន​កំពុង​ខិតជិត​មកដល់ យើង​សូម​ជូនពរ​អតិថិជន​ទាំងអស់​របស់​យើង ឲ្យ​មាន​ភាពសប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក និង​ភាពជោគជ័យ​កាន់តែច្រើន​។ វី​ង​នឹង​ផ្តល់ជូន​នូវ​អំណោយ​ដ៏​គួរឱ្យ​រំភើប​បន្ថែមទៀត​ដល់​អ​តិ​ថិ​ជន​របស់​យើង​នៅ​ថ្ងៃ​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។ ដូច្នេះ សូមកុំ​ភ្លេច​ទៅតាម​ព័ត៌មាន​ថ្មីៗ​ពី​វី​ង​” ។

​កម្មវិធី​ប្រ​ម៉ូ​សិន “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​” គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់ ធនាគារ ឯកទេស វី​ង ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន ចំពោះ​ការគាំទ្រ​លើ​ផលិតផល និង សេវាកម្ម​របស់​វី​ង​ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ​។
​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅកាន់​ស្រុកកំណើត​ក្នុងតម្លៃ​តែ ៤០​រៀល កាលពីមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ខែតុលា កន្លងមក​។ ​ចាប់ពី​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ រហូតដល់​ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ រាល់​អតិថិជន​វី​ង ដែល​ធ្វើ​ប្រតិបត្តិការ​ដូចជា វី​ង​ទៅ​វី​ង វី​ង​វេរ​លុយ ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ ឬ​ដក​ប្រាក់​ពី​គណនី​វី​ង ពួកគាត់​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ ១​រង្វាន់ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី​ចំនួន ១៥​រង្វាន់ ទូទឹកកក​ចំនួន ១៣​រង្វាន់ និង​ម៉ាស៊ីន​បោកគក់ ចំនួន ១៣ រង្វាន់​។

​ការចាប់​ឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក លើក​ទី​បី នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៧ ខែមីនា ឆ្នាំ​២០១៩ ដែល​រង្វាន់​មាន​ម៉ូតូ ហុងដា Zoomer X ១ រង្វាន់ ,​ទូរទស្សន៍​ស្មា​ត​ធី​វី ទំហំ ៣២ អ៊ី​ញ ៤​រង្វាន់​, ម៉ាស៊ីន​បោកគក់ ៣​រង្វាន់​ទូទឹកកក ៣​រង្វាន់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ