សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​បោះពួយ​លឿន​ពេក​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​

572
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា បើករថយន្ត​មួយគ្រឿង​បោះពួយ ក្នុង​ល្បឿន​លឿន​ដល់​ផ្លូ​ង​កោង​បួង​ចង្កូត មិនទាន់​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​កង់​រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ​។ ចំណែក​ម្ចាស់​រថយន្ត​បាន​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​ជាស៊ីម​សាមគ្គី តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​បើតាម​សន្តិសុខ​ម្នាក់​ម្នាក់​បានឃើញ​ហេតុ​ការណ៍​នេះ ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ​គរ​ឃើញ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​បើករថយន្ត​ព្រូ​ល​ពណ៌​ស​មួយគ្រឿង គ្មាន​ស្លាក​លេខ ធ្វើដំណើរ​ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើត​ខាងលើ ខណៈ​ផ្លូវ​កោង​ផង​បួង​ចង្កូត​ទៅខាង​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង រថយន្ត​បង្ក​ខ្ទេច​ផ្នែក​ខាងមុខ ស្ទើរតែ​ទាំងស្រុង​ទៅមុខ​លេ​រួច​។ រីឯ​ម្ចាស់​រថយន្ត​បង្ក​បាន​គេ​ខ្កួ​ន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល បន្សល់ទុក​រថយន្ត​នៅ​និង​កន្លែងកើតហេតុ​។​

​ក្រោយ​កើត​ហ​តុ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ