ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​រំពឹងថា នឹង​តែងតាំង​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ ជា​គ្រូបង្វឹក​អចិន្ត្រៃយ៍​

686
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​គ្រោង​តែងតាំង​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ជា​អ្នកចាត់ការ​អចិន្ត្រៃយ៍​របស់ខ្លួន ប្រសិនបើ​លោក​អាចដឹកនាំ​ក្រុម​យូ​ណាយ​ធី​ត យកឈ្នះ​ក្រុម PSG នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
លោក សូល​ស្យែ​រ រកបាន​ជ័យជម្នះ​៨​លើក​ជាប់​គ្នា​និង​ស្មើ​១​ប្រកួត​ក្នុង​៩​ប្រកួត​ដែល​លោក​ដឹកនាំ ហើយ​គ្រូបង្វឹក​សញ្ជាតិ​ន័​រវេ​សរូប​នេះ​បាន​នាំយក​អារម្មណ៍ល្អ​ត្រឡប់មក​ពហុ​កីឡដ្ឋាន Old Trafford វិញ បន្ទាប់ពី​ក្លិប​នេះ​បណ្តេញ​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កាលពី​ខែធ្នូ​។​
​ ​
ប៉ុន្តែ​ការសាកល្បង​សមត្ថភាព​ធំ​បំផុត​របស់លោក​មិន​មកដល់​នៅឡើយ​ទេ ហើយ​មានតែ​ការ ប្រកួត​ជាមួយ​ក្រុម ហ្វ្រែ​ន​(France) នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។

​យូ​ណាយ​ធី​ត​នឹង​ទទួលភ្ញៀវ PSG នៅ​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ​នេះ មុនពេល​ធ្វើដំណើរ​ទៅ ទីក្រុង​ប៉ារីស សម្រាប់​ជំនួប​ជើង​ទី​២​នៅ​ថ្ងៃទី​៦​ខែមីនា​។​
​ ​
អេ​ដ វូដ​វើដ (Ed Woodward) នាយក​ប្រតិបត្តិ​ក្លឹប​យូ​ណាយ​ធី​ត​ចាប់អារម្មណ៍​ខ្លាំង មែនទែន លើ​លោក សូល​ស្យែ​រ ចាប់តាំងពី​តែងតាំង​ក្នុង​កិច្ចសន្យា​បណ្តោះអាសន្ន​រហូតដល់​ចប់ រដូវ​កាល​។​
​ ​
តាម​ព័ត៌មាន​ថា លោក វូដ​វើដ បាន​ទៅ​ជួប​លោក សូល​ស្យែ​រ កាលពី​សប្តាហ៍​មុន ដើម្បី​ប្រាប់ លោក​ពី​ការងារ​ល្អ​ដែល​លោក សូល​ស្យែ​រ បានធ្វើ​កន្លងមក​។​
​ ​
លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) អ្នកចាត់ការ​ក្លិប ស្ពឺរ ​(Spurs) ត្រូវបាន​គេ​ចាត់ទុកថា ជា​ជម្រើស​ដំបូង​របស់​យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)