​ល្បែង​បក្សី​កីឡា​ចាប់បាន​ទាំង​មនុស្ស​ទាំង​មាន់​ព្រោះ​ហាម​ច្រើនដង​មិន​ស្តាប់​

611
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ម្ចាស់​ទីតាំង​និង​អ្នក​ជល់​មាន់​ចំនួន​៥​នាក់​ព្រមទាំង​វត្ថុតាង​ជាច្រើន ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣​ខែកុម្ភៈ​ក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​សមត្ថកិច្ច​ឃាត់​មនុស្ស​៥​នាក់ ម៉ូតូ​១២​គ្រឿង និង​រថយន្ត​មួយគ្រឿង​ព្រមទាំង​សម្ភា​រៈជល់​មួយចំនួន​ដូចជា មាន់​ជល់​៤​ក្បាល និង​ជញ្ជីង​ថ្លឹង​ចំនួន​១ ត្រូវបាន​ឃាត់ទុក ។

ការបង្ក្រាប​នេះ គឺ បន្ទាប់ពី​អាជ្ញាធរ​ធ្លាប់​អប់រំ​ណែនាំ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ តែ​មិន​ស្តាប់​ទើប​មានការ​បង្ក្រាប​បែបនេះ ។​បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​និង​វត្ថុតាង កំពុង​ស្ថិតនៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​បន្ត​នីតិវិធី ៕S/​