កងសន្តិសុខ​ហ្វីលីពីន​សម្លាប់​ជន​សកម្មប្រយុទ្ធ​៨​នាក់​ក្នុង​ការវាយប្រហារ​នៅ​កោះ​មីន​ដា​ណាវ​

555
ចែករម្លែក

​កងកម្លាំង​សន្តិសុខ​ហ្វីលីពីន​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​យ៉ាងហោចណាស់​៨​នាក់​នៅក្នុង​ការវាយប្រហា​រ​នៅ​តំបន់​ព្រៃ​លាក់ខ្លួន​មួយ​នៅ​កោះ​មីន​ដា​ណាវ​ភាគខាងត្បូង​​នៃ​ប្រទេស​ហ​ហ្វីលីពីន ជា​ទី​ដែល​ភេរ​វករ​ជនជាតិ​សិង្ហ​បុរី​ម្នាក់​ត្រូវបាន​ជឿ​ថា​កំពុង​លាក់ខ្លួន​។​

​លោក Cirilito Sobejana មេបញ្ជាការ​កងទ័ព​ហ្វីលីពីន បាន​និយាយប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ភេរ​វករ​ឈ្មោះ Muhamad Ali Abdul Rahiman ឬ​ហៅ Muawiyah ​ជនជាតិ​សិង្ហ​បុរី​នេះ​បាន​ស្ថិតនៅក្នុង​គោលដៅ​វាយប្រហារ​នៅក្នុង​ជំរំ​នៅ​កោះ​មីន​ដា​ណាវ​ដែល​មាន​ភាពវឹកវរ​នេះ​។​ប៉ុន្តែ Muhamad Ali Abdul Rahiman ទំនង​ជា​នៅរស់​ហើយ​​បាន​រត់គេចខ្លួន​។​

​ជំរំ​នេះ ជា​ទីតាំង​សំខាន់​នៃ​ក្រុម​យុទ្ធជន​រំដោះ​អ៊ីស្លាម​BIFF ដែល​កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន បាន​វាយលុក​ចូល កាលពី​ថ្ងៃអាទិត្យ​។​

​លោក Cirilito Sobejana បាន​និយាយថា គ្រាប់បែក​ទម្ងន់​២២៦​គីឡូក្រាម​ចំនួន​មួយ​គ្រាប់ ត្រូវ​បាន​ទម្លាក់​ពី​យន្តហោះ​ចម្បាំង​ទៅលើ​ជំរំ​នេះ​នៅ​ទីប្រជុំជន​សុល​តាន់ សា បា​រ៉ុង​ហ្គីស នៅ​ខេត្ត ម៉ាខ្វីន​ដា​ណាវ ជា​ទីកន្លែង​ដែល Muhamad Ali Abdul Rahiman និង​ភេរ​វករ​បរទេស​៦​នាក់​ផ្សេង​ទៀត បាន​លាក់ខ្លួន​។​

​លោក​បា​និយាយថា ” យើង​បាន​កំពុង​ដេញតាម​ក្រុម​នេះ ។ សាកសព​ជន​សកម្មប្រយុទ្ធ​៨​នាក់​ត្រូវបាន​រកឃើញ បន្ទាប់​ពី​ជំរំ​នេះ ត្រូវបាន​ដណ្តើម​កាន់កាប់​”៕​ដោយ​៖​សុខា​/sn

កងទ័ព​ហ្វីលីពីន ល្បាត​នៅ​ទីក្រុង​ចូឡូ​នៅឯនា​យកោះ​មីនដា​ណាវ កាលពី​ថ្ងៃទី​២២​ខែ​មករា​ឆ្នាំ​២០១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ