​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​អស់ទាំង​ស្រុង​នៅ​ស្រុក​ពួក​

457
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​៖​លំនៅស្ថាន​ពលរដ្ឋ​មួយ​ខ្នង​ដែល​ស្ថិតនៅ​ឃុំ​ខ្នាត​ក្នុងស្រុក​ពួក​ត្រូវ​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង កាលពី​ព្រឹក​វេលា​ម៉ោង​១០.៣០​នាទី ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១​។ សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា លំនៅដ្ឋាន​ពលរដ្ឋ​មួយ​ខ្នង សង់​អំពី​ឈើ​លើ ថ្ម​ក្រោម ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ក្តារ​មាន​បណ្តោយ​ប្រវែង​៩​ម៉ែត្រ​និង​ទទឹង​ប្រវែង​៨​ម៉ែត្រ​មាន​កំពស់​២,50​ម៉ែត្រ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​បាន​បន្តថា ផ្ទះ​ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខាងលើ គឺជា​របស់​ឈ្មោះ មាស កែម ភេទ​ប្រុស អាយុ​៧០​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​ប្រឡាយ ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប មាន​សមាជិកគ្រួសារ​ចំនួន​៦ នាក់ ក្នុងនោះ​ស្រី​៣ នាក់ ត្រូវបាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង បើទោះបី​ជាមាន​ជួយ​អន្តរា​គន៍​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ក៏ដោយ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹង​ទៀតថា មូលហេតុ​នៃ​ការកើតឡើង​គ្រោះ​អគ្គិភ័យ​នេះ គឺ​បណ្តាលមកពី​កូន​ម្ចាស់ផ្ទះ​បាន​អុច​ធូប​ទៀន​នៅ​កន្លែង​ស្នាក់​ធ៌​ម​បាយសី​និង​មិន​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​មាន​ករណី​អគ្គិភ័យ​នេះ​ឡើង ហើយ​បណ្តាល​ឲ្យ​ខូចខាត​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង , គោយន្ត​កន្ត្រៃ​យ៍ ១​គ្រឿង , ប្រាក់​ខ្មែរ​ចំនួន​២​លាន​រៀល , ប្រាក់​ដុល្លារ​ចំនួន ៨០០​ដុល្លារ​អាមេរិក , ស្រូវ​អង្ករ​និង​សម្ភារ​ប្រើប្រាស់​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ ដល់​ជីវិត​មនុស្ស និង​ឆេះ​រាលដាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ផ្សេង​ទៀតឡើយ ៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ