​បន្តវេន​ពី​ដូនតា​ក្នុងការ​រ​ធ្វើ​ធូប​លក់​របស់​អ្នកស្រុក​តំបន់​អង្គរ​

737
ចែករម្លែក
  • 7
    Shares

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​តំបន់​អង្គរ​ក្រៅពី​ទី​តាំ​នៃ​បេតិកភណ្ឌ​វប្បធម៌​ក៏​ជាឃ្លាំង​ស្តុក​ផ្ទុក​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យ៉ាង​សម្បូរ៍បែប​។​ដែល​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការលើកតម្លៃ​ជា​សាកល​នៃ​រមណីយដ្ឋាន​អង្គរ​ផងដែរ​។

ឯការ​ប្រក​បរបរ​ផលិត​ធូប​ក៏​ជា​ផ្នែក​មួយ​ដែល​អ្នកស្រុក​អង្គរ​បាន​ប្រកប​តាំងពី​យូរយារ​ណាស់ មកហើយ​។​ពួកគាត់​នៅតែ​បន្តធ្វើ​រហូតដល់​សព្វថ្ងៃ​ដោយ​ចំណេះ​ជំនាញ​នេះ​ក៏​ជាការ​ផ្ទេរមរតក​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។​

​ធូប​គឺជា​គ្រឿងក្រអូប​ធ្វើ​ដោយ​លម្អិត​សំបកឈើ​ស្លឹកឈើ​ខ្លឹមឈើ​ជ័រ​ឈើ​ឬ​ប្រទាល​មាន​ក្លិនក្រអូប​ប្រហើរ​សម្រាប់​អុជ​បង្ហុយផ្សែង​ជា​គ្រឿង​បូជា​។​មុខរបរ​នេះ​នៅមាន​បន្តធ្វើ​រហូតដល់​សព្វថ្ងៃ​ក្នុង​ចំនួន​តិចតួច​គ្រួសារ​ប៉ុណ្ណោះ​ដែលមាន​របៀប​ផលិត​និង​វត្ថុធាតុដើម​ធ្វើ​ធូប​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។​

ត្បិត​របៀប​ធ្វើ​ធូប​ចេះ​តៗ​គ្នា​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ហើយ​បន្សល់​សម្រាប់​ផលិត​ប្រើ​ក្នុង​គ្រួសារ​ផង​និង​ជា​មុខរបរ​សម្រាប់​ចិញ្ចឹមជីវិត​ផង​។ ពួកគាត់​អាច​រក​ទិញ​និង​លក់ដូរ​បាន​យ៉ាង​ងាយស្រួល​នៅតាម​ទីផ្សារ វត្ត​អារាម និង​បុណ្យទាន​នៅតាម​ភូមិ​ជាដើម​។​

​ស្ត្រី​ឈ្មោះ​ហុំ​មឿ​ន​រស់នៅ​ភូមិ​ស្គន់​ឃុំ​ត្បែង​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បានឱ្យដឹង​ថា​រូបគាត់​អាស្រ័យ​ជីវិត​នឹង​ការធ្វើ​ធូប​លក់​បន្តវេន​ពី​ម្តាយ​របស់គាត់​រហូតដល់​សព្វថ្ងៃ​ក្រោយពី​ម្តាយ​របស់គាត់​ដួល​បាក់ដៃ​ពុំ​អាច​បន្តរ​ការងារ​នេះ​កើត​។​ចំពោះ​ធូប​ដែល​គាត់​ធ្វើ​លក់​ថ្វី​ត្បិត​មិនមាន​រូបរាង​តូចឆ្មារ​ស្អាត​ល្អ​ដូច​ធូប​ដែល​នាំចូល​ពី​ក្រៅប្រទេស​។​

ប៉ុន្តែ​អ្នកភូមិ​ជិត​ឆ្ងាយ​តែង​មក​ទិញយក​ទុក​អុជ​ជាប្រចាំ​ព្រោះ​គេ​ដឹងថា​ធូប​ខ្ញុំ​ធ្វើជា​ប្រភេទ​ធូប​ធម្មជាតិ​គ្មាន​លាយឡំ​ជាតិគីមី​ប្រើតែ​រុក្ខជាតិ​ប្រទាល​ឬ​ថ្នាំ​រុក្ខជាតិ​ដែល​ធ្វើឱ្យមាន​ក្លិនក្រអូប អុជ​ឆេះ​ល្អ​។​

​អ្នកស្រី​ក​បា​ន៏​រៀបរាប់​ពី​វត្ថុធាតុដើម​ដែល​យកមក​ផលិត​ធូប​ឱ្យ​ប្រ​អូ​ប​មាន​ខ្លះ​ដាំ​ទុក​នៅ​នឹង​ផ្ទះ​ស្រាប់​រីឯ​ខ្លះទៀត​ទាល់តែ​ទៅរក​នៅឯ​ភ្នំ​ឬ​ព្រៃ​។​ដែល​នេះ​សុទ្ធសឹង​ជា​រុក្ខជាតិ​ថ្នាំបុរាណ​ប្រទាល​ក្រអូប​ពូកែ​ស័ក្តិសិទ្ធិ ដូច​ជាដើម​ប្រាក់ ដើម​ពោល្យំ ពុំសែន មើម​ប្រោះ​តា​សេ វ័​ល្លិ៍​ឆ្នូត សំបោ​បាយ និង​ស្លឹក​កំ​ប៉ោ​ជាដើម​។

ហេតុនេះ​ពេល​អុជ​ធូប​ក្លិនក្រអូប​ជួយ​ឱ្យ​ស្មារតី​ធូរស្រាល​កាត់បន្ថយ​នឿយហត់​មិន​ប៉ះពាល់​ដល់​សុខភាព​។​អ្នកស្រី​បញ្ជាក់ថា​ចំពោះ​វិធី​ធ្វើ​វិញ​គឺ​យក​វត្ថុ​ធាតុ​ទាំងអស់នេះ​ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​បន្ទាប់មក​យកទៅ​បុក​ឱ្យ​ម៉ដ្ឋ​ហើយ​រែង​យកតែ​ម្សៅ​រួច​យកទៅ​លាយ​ជាមួយ​ទឹក​ដើម្បីឱ្យ​ម្សៅ​សើម​ស្អិត​អាច​លុ​ញ​ជាមួយ​ទ្រនុង​ធាងដូង ហើយ​រូត​ជាមួយ​ម្សៅ​ស្ងួត រួច​ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​ជាការ​ស្រេច​។

​នេះ​ជា​រូបមន្ត​ដែល​ឪពុកម្តាយ​បន្សល់ទុក​មក​សម្រាប់​គ្រួសារ​អ្នកស្រី​ហើយ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បីឱ្យ​ថ្នាំបុរាណ​នីមួយៗ​សមស្រប​គ្នា ទើប​ធូប​មាន​គុណភាព​ខ្ពស់ ក្លិនក្រអូប​។​ឆ្លងកាត់​ការបញ្ជាក់​ច្បាស់លាស់​នេះ គឺ​បង្ហាញថា​ជាការ​ផ្ទេរ​ចំណេះដឹង​និង​ជំនាញ​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ដល់​កូនចៅ​ជំនាន់​ក្រោយ​ដែល​មនុស្ស​ក្នុង​តំបន់​អង្គរ​តែងតែ​ចែករំលែក​ដើម្បី​កុំឱ្យ​បាត់បង់​ទើប​នៅ​តំបន់​អង្គរ​។​

​នៅមាន​វប្បធម៌​សម្បូរ៍បែប​នៅរស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុងភូមិ​ស្រុក​។​ជាមួយ​មុខរបរ​នេះ​ដ​ដែរ​ក្រុមការងារ​ស្រាវជ្រាវ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​ខិតខំ​ចងក្រង​ប្រមូល​នូវ​ទំនៀមទម្លាប់​ប្រពៃណី​ក្នុង​តំបន់​អង្គរ​មក​ផ្សព្វផ្សាយ​និង​ជួយ គាំទ្រ​ចំពោះ​ការថែរក្សា​មរតក​វប្បធម៌​ទាំងនេះ ឱ្យមាន​ភាពរស់រវើក និង​សូមឱ្យ​ប្រជាជន​ខ្មែរ​ងាក​មក​គាំទ្រ​ផលិតផល​ខ្មែរ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​ផង​និង​ការអភិរក្ស​ផង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ