មនុស្ស​រាប់លាន​នាក់​នាំគ្នា​មុជទឹក​លាងបាប​ក្នុង​ទន្លេ​គង្គា​

761
ចែករម្លែក
  • 1
    Share

​អ្នកធ្វើ​ធម្ម​យាត្រា​ហិណ្ឌូ​រាប់លាន​នាក់​បាន​លោត​ចូល​ទន្លេ​ដ៏​ពិសិដ្ឋ​នៅឯ​ពិធីបុណ្យ​សាសនា​ដ៏​ធំ​បំផុត​របស់​ពិភពលោក​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ ដែល​ដឹកនាំ​ដោយ​ពួក​អ្នក​កាន់សីល​ប៉ាត​ខ្លួន​នឹង​ផេះ​និង​អមដោយ​ការ​សូត្រធម៌​បែប​សាសនា​ហិណ្ឌូ​។​

​នៅ​ថ្ងៃ​ដ៏​វិសេសវិសាល​បំផុត​នៃ​ពិធីបុណ្យ​ឃុ​ម​មេ​ឡា (Kumbh Mela) រយៈពេល​ច្រើន​ខែ​នេះ ពួក​សាវ័ក​បាន​ក្រោក​ពី​ព្រឹក​ព្រលឹម​នៅ​ទីក្រុង​អាល់​ឡា​ហា​បាដ​ភាគ​ខាងជើង​ដើម្បី​ជ្រមុជ​ទឹក​នៅ​ចំណុចប្រសព្វ​នៃ​ទន្លេ​ទាំងបី គឺ​ទន្លេ​គង្គា ទន្លេ​យ៉ា​មូ​ណា និង​ទន្លេ​សា​រ៉ា​ស្វា​ទី​។​

​ពួក​បុរស​ដោះអាវ​រាប់ពាន់នាក់ ដែល​ប្រ​ណិ​ប​តន៍​ចំពោះ​ព្រះ​ហិណ្ឌូ​ព្រះនាម​សាវៈ និង​បុរស​ដ៏​ពិសិដ្ឋ​ស្លៀក​សារុង​ដទៃទៀត​បាន​ដឹកនាំ​ហ្វូងមនុស្ស​មក​ងូតទឹក​ដ៏​ត្រជាក់ ជាមួយ​អ្នកខ្លះ​កាន់​ដាវ​និង​លំពែង​មុខ​បី​ទៀតផង​។​

​អ្នក​កាន់សាសនា​ហិណ្ឌូ​ជឿថា​ការ​ងូតទឹក​នៅក្នុង​ទន្លេ​ដ៏​ពិសិដ្ឋ​នេះ​នឹង​ជួយ​លាង​សម្អាត​ពួកគេ​ពី​អំពើ​បាប ហើយ​ពិធី​ឈ្មោះ Mauni Amavasya Snan ដែលជា “​ថ្ងៃ​គ្មាន​ព្រះ​ចន្ទ​” ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​បំផុត​ក្នុងចំណោម​ថ្ងៃ​ទាំង ៤៨ នៃ​ពិធីបុណ្យ​ដែល​ធ្វើ​រហូតដល់​ថ្ងៃទី ៤ ខែមីនា​។​

​ប៉ូលិស​ជាង ៣០.០០០ នាក់​កំពុង​បំពេញ​កាតព្វកិច្ច​ដើម្បី​គ្រប់គ្រង​ហ្វូងមនុស្ស​យ៉ាងច្រើន​នេះ​និង​ទប់ស្កាត់​ការរត់​ជាន់គ្នា ដែល​រំខាន​ដល់​ការប្រមូលផ្តុំ​ធំៗ​កាលពីមុនៗ​។​

​មនុស្ស​១២​លាន​នាក់​បាន​ចូលរួម​ពិធីបុណ្យ​ងូតទឹក​លាងបាប​នេះ​តាំងពី​ថ្ងៃទី​១៥​មករា និង មនុស្ស​១២០​លាន​នាក់​ទៀត​រំពឹង​មកដល់​ដែរ​អំឡុង​ពិធីបុណ្យ​ទាំងមូល​តែម្តង​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស​រាប់លាន​នាក់​រំពឹង​ចូលរួម​ពិធីបុណ្យ​ឃុ​ម​មេ​ឡា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ