ឆាមីសួរស្លឹកកន្ធំថេត

1297
ចែករម្លែក

+ គ្រឿងផ្សំ​
– ​បង្គា​៣​ខាំ​
– ​មីសួ ១​កញ្ចប់​តូច​
– ​ស្លឹក​ក​ន្ធំ​ថេត​១​ដុំ​
– ​ម្ទេស​ក្រហម ៣​គ្រាប់​
– ​ខ្ទឹមស ៤​កំពឹស​
– ​ប្រេងខ្យង ១​ស្លាបព្រា​បាយ​
– ​ទឹកស៊ីអ៊ីវ ១​ស្លាបព្រា​បាយ​

+ ​វិធី​ធ្វើ​
– ​ត្រាំ​មីសួ​ក្នុង​ទឹក​កាត់​ឲ្យ​ខ្លីៗ​លាង​ស្រង់​ទុក​មួយអន្លើ​, បង្គា​បកសម្បក​ចេញ​លាង​ទឹក​ឲ្យ​ស្អាត​, បេះ​ស្លឹក​ក​ន្ធំ​ថេត​ឲ្យ​ខ្លីៗ​ល្មម​, បុក​ម្ទេស​និង​ខ្ទឹមស​ឲ្យ​ម៉ត់
– ​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​ខ្ទឹម​បុក​ចូល​រំលីង​ឲ្យ​ឈ្ងុយ រួច​ចាក់​បង្គា​ចូល​រលីង​ឲ្យ ក្រហម​បន្តិច សឹម​ដាក់​មីសួរ និង​ស្លឹក​ក​ន្ធំ​ថេត​ចូល​ចាក់ទឹក​ចូល​បន្តិច និង​ដាក់​គ្រឿង​ទឹកស៊ីអ៊ីវ ប្រេងខ្យង​ចូល ឆា​ត្រឡប់​ចុះឡើង​ឲ្យ​ឆ្អិន​រួច​ជាការ​ស្រេច ៕ ប្រភព​: Poiluang_Cooking​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ