​ការប្រើពាក្យពេចន៍របស់លោក មាស រិទ្ធី ល្បី​ដល់​សារព័ត៌មាន​បរទេស​

1761
ចែករម្លែក
  • 8
    Shares

(​ភ្នំពេញ​) ៖​មហាជន​បាន​សម្ដែង​ការរិះគន់​យ៉ាងខ្លាំង​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​រហូត​មាន​យុទ្ធនា​ការប្រមូល​រក​សំឡេងគាំទ្រ​ការ​​ប្រឆាំងនឹង​លោក​មាស រិទ្ធី ពិធីករ និង​ជា​អគ្គនាយករង​ទូរទស្សន៍​ហង្ស​មាស ដែល​បានលើកឡើង​នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស មាស ថា ស្ត្រី​មិនគួរ​តតាំង​នឹង​ការរំលោភ​ទេ ដើម្បី​ជៀសវៀង​ករណី​ឃាតកម្ម ឬ​សុំ​ឃាតករ​កុំ​សម្លាប់​នាង​ទុក​នាង​ប្រើ​ម្តងទៀត​ជាដើម​។​


​ ​
​តាមរយៈ​យុទ្ធនាការ​នេះ ត្រូវបាន​កត់សម្គាល់ថា ជា​វេទិកា​នៃ​ការបង្ហាញ​ការមិន​ពេញចិត្ត​និង​ការប្រមូល​មតិ​ដើម្បី​ទាមទារ​ឲ្យ​មានការ​​សុំទោស​ជា​សាធារណៈ ចំពោះ​លោក​មាស រិទ្ធី និង​អ្នកស្រី​រស់ សុធាវី ដែលជា​ដៃគូ​ឆ្លើយឆ្លង​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ឲ្យ​សុំទោស​ចំពោះ​​មហាជន និង​ជាពិសេស​ចំពោះ​ក្រុមគ្រួសារ​របស់​សាកសព​ស្ដ្រី​រងគ្រោះ​ម្នាក់ ដែល​លោក​រិទ្ធី បានធ្វើការ​អត្ថាធិប្បាយ​មិន​សមរម្យ​។​

​ឥឡូវ​រឿង​របស់​ពិធីករ​បាន​សម្តី​រូបនេះ ត្រូវបាន​សារព័ត៌មាន​Phnom Penh Post​បញ្ជូន​ចូល​បណ្តាញសារព័ត៌មាន​អាស៊ី​ANN​ហើយ​​ត្រូវ​កាសែត​ថៃ​ចុះផ្សាយ​នៅ​ទំព័រមុខ​ទៀត​។​
​ ​
​គួររំលឹកថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​មាស រិទ្ធី បាន​និយាយ​អំពី​ករណី​កញ្ញា សុវណ្ណ សូ​ម៉ា​លីន ដែល​បាន​រង​ឃាតកម្ម​ដោយសារតែ​បុរស​ជា​អ្នករត់​តាក់ស៊ី​មួយរូប បាន​រំលោភ​សម្លាប់​នៅ​ខេត្តស្វាយរៀង​។​


​ ​
​លោក​រិទ្ធី បាន​លើកឡើងថា “​ប្រសិនបើ​អ្នក​នៅក្នុង​ក្រ​ញាំ​ខ្លា​សូម​យល់ព្រម​ជាមួយ​ពួកគេ​ហើយ​កុំ​ប្រឆាំងនឹង​ពួកគេ​។​ប្រឆាំងនឹង​ធ្វើឱ្យ​​ពួកគេ​សម្លាប់​អ្នក គ្រាន់តែ​ព្យាយាម​សង្គ្រោះ​ជីវិត​របស់​អ្នក​។ ស្ត្រី​ខ្លះ​មិនគួរ​ស្រែក​ឬ​ប្រមាថ​ជន​រំលោភ​នោះទេ​ព្រោះ​នៅពេលដែល​អ្នក​នៅ​​ក្នុង​ចង្កូមខ្លា​ហើយ អនុញ្ញាតឱ្យ​ពួកគេ​ចាប់រំលោភ​អ្នក​ទៅ​-If you happen to be in the tiger’s clutches, please agree with them and do not resist them. That will cause them to kill you – just try to save your life,” Some women should not scream or scold the rapist, because when you are caught in the tiger’s teeth let it be. Let them rape you,he said”​។​

​លោក​ពិធីករ​ថែមទាំង​បាន​និយាយថា​«​បើ​អ្នក​បាន​រំលោភ​នាង​ហើយ ម៉េច​ក៏​មិន​ទុក​នាង​ប្រើ​ម្តងទៀត​ទៅ​?-“If you already raped her, why not keep her for using again?” »​។​

​ទោះជាយ៉ាងណាបើតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន​ខេ​ម​បូ​ឌា ដេលី នៅថ្ងៃនេះ លោក​រិទ្ធី បាន​សន្យា​ធ្វើការ​សុំទោស​នៅថ្ងៃចន្ទទី១៤សីហានេះ​ចំពោះ​ការ​អត្ថា​ធិ​​ប្បាយ​ប៉ះពាល់​ខាងលើ​ដែលនាំអោយ​មាន​កំហឹង​សាធារណៈ​៕MN​ដោយៈ​វិបុល​-​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម