​ជិះ​ម៉ូតូ​លឿន​បុក​ខឿន​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​របួស​ម្នាក់​

493
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ឯ​ម្នាក់ទៀត​រងរបួស​ក្រោយពី​ជិះ​ម៉ូតូឌុប​គ្នា​យ៉ាង​លឿន​ខណៈ​ដល់​ផ្លូវ​កោង​ចាប់​ហ្វ្រាំង​អត់​ទាន់​ដួល​ម៉ូតូ​បោក​ក្បាល​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​តែម្ដង​។​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​បាន​កើតឡើង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​១​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

​សព​ជនរងគ្រោះ​មានឈ្មោះ​អ៊ិន​ឃាន់​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​បុគ្គលិក​មជ្ឈមណ្ឌល​ក្លិប​កម្សាន្ដ​អាត់​បី​មាន​ស្រុកកំណើត ភូមិ​ចំបក់​ជ្រុំ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​ ​ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​ចំណុចកើតហេតុ​និង​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅឯ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​១​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​ពាក់ព័ន្ធ​និង​ប្រគល់​ពេល​ក្រោយ​។

​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕S.​

ទីតាំងផ្សាយពាណិជ្ជកម្ម