កម្មករ​ម្នាក់​ឆក់​ស្លាប់​ដោយសារ​សាក​ថ្ម​ទូរស័ព្ទ​បណ្តើរ​ដោត​កាស​ស្តាប់​បណ្តើរ​

1436
ចែករម្លែក
  • 1.3K
    Shares

​កម្មករ​រោងចក្រ​ម្នាក់​បាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់​ក្នុងពេល​សាក​ថ្ម​ទូរស័ព្ទ​ប្រើ​បណ្តើរ​និង​ដោត​កាស​ស្តាប់​ត្រចៀក​ក្នុងពេល​តែ​មួយ​នៅ​ប្រទេស​ថៃ​។​

​កម្មករ​ឈ្មោះ Kritsada Supol អាយុ​២៤​ឆ្នាំនេះ ត្រូវបាន​រកឃើញ​ស្លាប់​នៅ​លើ​ពូក​របស់គាត់​ជាមួយ​នឹង​ទូរស័ព្ទ​Samsung របស់​គាត់​ដែល​បាន​បញ្ចូល​ទៅ​ដុំ​ភ្លើង​​ជាមួយ​នឹង​ខ្សែ​សាក​ថ្ម​ថោក​មួយ​។​

​ម្ចាស់​ផ្ទះជួល​នេះ​បាន​មក​លេង​នៅ​បន្ទប់ដេក​នេះ​នៅ​ខេត្ត​Chonburi នៅ​ព្រឹក​បន្អាប់​នោះ ហើយ​បាន​ឃើញ​សាកសព​នៃ​បុរស​កម្មករ​នេះ លើ​ពូក​ដេក​ដែលមាន​ស្នាម​ឆេះ​នៅ​ជុំវិញ​​ត្រចៀក​របស់គាត់​។​

​លោក Jaleuk Polthong មន្ត្រីប៉ូលិស បាន​និយាយថា បុរស​កម្មករ Kritsada Supol ត្រូវបាន​ឆក់​ចរន្តអគ្គិសនី​ស្លាប់​ខណៈ​ពេល​ប្រើប្រាស់​កាស​ស្តាប់​ត្រចៀក​និង​សាក​ថ្ម​​ទូរស័ព្ទ​របស់​គាត់​ក្នុងពេល​តែមួយ​។​

​លោក​បាន​និយាយថា​”​យើង​ជឿ​ថា​ការឆ្លង​ចរន្តអគ្គិសនី បាន​បណ្តាលឱ្យ​គាត់​ស្លាប់​នៅ​ពេល​ដែល​គាត់​បាន​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយ​នរណា​ម្នាក់​ឬ​បាន​កំពុង​ស្តាប់​ចម្រៀង​។​

​ក្រុម​មន្ត្រី​ខ្លះ​ទៀត​បាន​បន្ទោស​ទៅ​លើ​ឧបករណ៍​សាក​ថ្ម​ដែល​គ្មាន​គុណភាព​ចំពោះ​ការស្លាប់​នេះ​៕​ដោយ​៖​សុខា​/sn

កម្មករ​ឈ្មោះ Kritsada Supol​ត្រូវបាន​រកឃើញ​ស្លាប់​នៅ​លើ​ពូក​របស់គាត់​ជាមួយ​នឹង​ទូរស័ព្ទ​Samsung

ទីតាំងផ្សាយពាណិជ្ជកម្ម