អាកាសធាតុ​ក្នុង​ខេត្តមណ្ឌលគិរី​ប្រែជា​ក្តៅ​វិញ​កំឡុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​

594
ចែករម្លែក

​ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ក្នុង​ដំណើរ​កម្សាន្ត​របស់​អ្នកទេសចរ​មកកាន់​ទឹកដី​សម្បូរ​ព្រៃឈើ​នៃ​ខេត្តមណ្ឌលគិរី​នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​នេះ​អាកាសធាតុ​ក្នុង​ខេត្ត​មួយ​នេះ បាន​ប្រែ​ជាមាន​អាកាសធាតុ​ក្តៅ​នាពេល​ថ្ងៃ និង​ពេលយប់​មាន​សភាព​ត្រជាក់​។​

​ពាក់ព័ន្ធ​និង​កំណើន​កំដៅ​នេះ​ផងដែរ​បើ​ផ្អែក​តាម​ការព្យាករណ៍​រប​ស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចេញផ្សាយ​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​បាន​បង្ហាញថា​បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក​ឃើញថា​៖​កម្ពុជា​កំពុង​ទទួលរង​ឥទ្ធិពល​ពី​ខ្យល់មូស្សុង​ឦសាន​ខ្សោយ​និង​នៅលើ​ផ្ទៃដី​គ្របដណ្តប់​ដោយ​កម្រិត​សម្ពាធ​ទាប​។​

​ក្នុងនោះ​លក្ខណៈ​បែបនេះ​និង​បង្ក​ឱ្យ​សីតុណ្ហភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃទី​៦​ខែកុម្ភៈ​មាន​កំណើន​ពី​១​ទៅ​២​អង្សា​សេ​បន្ថែមទៀត​។​ក្នុងនោះ​មាន​៖-​ខេត្តមណ្ឌលគិរី​និង​រតនគិរី​+​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២០២២​អង្សា​សេ​និង​អតិបរមា​មាន​ពី​៣០៣២​អង្សា​សេ​។​ប៉ុន្តែ​ចំពោះ​បណ្តា​រាជធានី​ខេត្ត​ដទៃទៀត​គឺ​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៥-២៦​អង្សា​សេ​។​អតិបរមា​មាន​ពី​៣៣-៣៥​អង្សា​សេ ឯណោះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ