ក្លឹប Real Madrid ដកខ្លួន​ពី​លទ្ធភាព​ផ្ទេរ​ខ្សែបម្រើ​គ្រី​ស្ទៀ​ន អេ​រិ​កសិន​

539
ចែករម្លែក

​ក្លឹប​ទៀត Tottenham ហាក់ដូចជា ធូរ​អារម្មណ៍​បន្តិច បន្ទាប់ពី​មាន ព័ត៌មាន​ថា ក្លឹប Real Madrid ច្រានចោល​លទ្ធភាព​ផ្ទេរ​កីឡាករ គ្រី​ស្ទៀ​ន អេ​រិ​កសិន (Christian Eriksen)​។​
​ ​
គេ​ជឿថា កីឡាករ​សញ្ជាតិ ដា​ណឺ​ម៉ាក​រូបនេះ​កំពុង​រង់ចាំ​ដំណឹង អំពី​លទ្ធភាព​ផ្ទេរចេញ​នៅ​រដូវក្តៅ ទៅ​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ ប៉ុន្តែ​មិនទាន់ មាន​សំណើ​ណាមួយ​ដាក់​ទៅ​ក្លឹប ផ្សុ​រស ឬ​ខ្សែបម្រើ​រូបនេះ​ដោយ ផ្ទាល់​ទេ ។​

​អេ​រិ​កសិន នៅសល់​កិច្ចសន្យា លេង​តិចជាង​១៨​ខែ និង​មានការ បារម្ភ​ខ្លាំង​ឡើង​ថា កីឡាករ​រូបនេះ ប្រហែលជា​ចង់បាន​ការប្រកួតប្រជែង​ថ្មី​។​
​ ​
ប៉ុន្តែ​ក្លឹប Real Madrid ជា​ជើងឯក​អឺរ៉ុប​នៅពេលនេះ​គ្រោង ផ្តល់​កិច្ចសន្យា​ថ្មី​និង​មានការ​ជឿជាក់ ពេញលេញ​លើ​កីឡាករ ឌែ​នី សេ​បាល​ឡូ​ស (Dani Ceballos) ហើយ រំពឹងថា​កីឡាករ​រូបនេះ នឹង​ក្លាយជា កីឡាករ​កម្រិត​ពិភពលោក ។​
​ ​
​នេះ​គឺជា​ព័ត៌មាន​ល្អ​សម្រាប់ លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (MauricioPochettino) ដែល​បាន និយាយ​កាលពី​ខែ​មុន​ថា “​អេ​រិ​កសិន សប្បាយ​ចិត្តនឹង​នៅទីនេះ ។ គាត់ បង្ហាញ​ការប្តេជ្ញាចិត្ត ។ ប៉ុន្តែ​អ្វីដែល នឹង​កើតមាន​រវាង អេ​រិ​កសិន​និង​ក្លឹប គឺ​មិន​ស្ថិតក្នុង​ដៃ​របស់​យើង​តែឯង​នោះទេ​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ គ្រី​ស្ទៀ​ន អេ​រិ​កសិន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ