Arsenal កំពុង​ឃ្លាំមើល​កីឡាករ​អ៊ី​ប្រា​ហ៊ី​ម៉ា​កូ​ណា​តេ ប៉ុន្តែ​អាច​ប្រឈម​ការប្រកួតប្រជែង ពី​ក្លឹប Chelseanig WestHam

897
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Arsenal កំពុង​ឃ្លាំង​មើល​ខ្សែការពារ​កណ្តាល អ៊ី​ប្រា​ហ៊ី​ម៉ា កូ​ណា​តេ (Ibrahima Konate) របស់​ក្លឹប RB Leipzig ខណៈ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ព្យាយាម​ដោះស្រាយ​បញ្ហា ប្រព័ន្ធ​ការពារ ។​
​ ​
គេ​បាន​ប្រទះឃើញ​ក្រុម​ការ ងារ​ជ្រើសរើស​កីឡាករ​របស់​ក្លឹប Arsenal នៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី ឃ្លាំង​មើល​កីឡាករ​បារាំង​វ័យ​១៩​ឆ្នាំ រូបនេះ ដែល​ធ្វើ​បានល្អ​នៅ​ក្របខ័ណ្ឌ Bundesliga នៅ​រដូវ​កាល​នេះ ។​

Arsenal អាច​ប្រឈមមុខ​នឹង ការប្រកួតប្រជែង​សម្រាប់ កូ​ណា​តេ​ពី​គូប្រជែង​ផ្សេងទៀត គឺ​ក្លឹប​ឆេ​ល​ស៊ី​និង West Ham ។​

​កូ​ណា​តេ ដែលជា​ជម្រើស យុវជន បារាំង​ក្រោម​២០​ឆ្នាំ​បាន បង្ហាញមុខ​១៦​លើក​នៅ​ក្របខ័ណ្ឌ Bundesliga នៅ​រដូវ​កាល​នេះ និង បានបង្ហាញ​មុខ​សរុប​២៦៧​លើក​ដោយ​រកបាន​៣ គ្រាប់​ផងដែរ ។​
​ ​
បច្ចុប្បន្ន ក្លឹប Leipzig ឈរ​នៅ​លេខ​រៀង​ទី​៤​នៅ​ក្របខ័ណ្ឌ អាល្លឺម៉ង់ ខណៈ​ពួកគេ​រក​ឱកាស ត្រឡប់​ទៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ នៅ​រដូវ​កាល​ក្រោយ ។​
​ ​
កូ​ណា​តេ ជា​កីឡាករ​មាន កម្ពស់​ខ្ពស់​បានចាប់ផ្តើម​ជាមួយ​ក្លឹប បារាំង Sochaux​មុនពេល​ផ្ទេរ​មក លេង​នៅ​ក្លឹប Leipzig នៅ​រដូវក្តៅ​ឆ្នាំ ២០១៧​នេះ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​បង្ហាញ មុខ​លើក ដំបូង​នៅ​ក្របខ័ណ្ឌ​ទី​២​របស់​បារាំង ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អ៊ី​ប្រា​ហ៊ី​ម៉ា កូ​ណា​តេ