អង្គការសហប្រជាជាតិ​ព្រមាន​ប្រឆាំង​ការធ្វើ​នយោបាយ​ជំនួយ​មនុស្សធម៌​នៅ​វ៉េណេស៊ុយ​អេ​ឡា​

703
ចែករម្លែក
  • 62
    Shares

​អង្គការសហប្រជាជាតិ​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ​ប្រឆាំងនឹង​ការប្រើ​ជំនួយ​ជា​កូនអុក​ដោយ​ធ្វើ​ជា​ធ្នាក់​នៅក្នុង​វិបត្តិ​វ៉េណេស៊ុយ​អេ​ឡា​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​​ស្បៀងអាហារ​និង​ឱសថ​ទៅ​ព្រំដែន​របស់​ប្រទេស​នេះ​ទោះបីជា វា​មិន​ច្បាស់​ថា​តើ​វា​នឹង​ឆ្លងកាត់​ការជំទាស់​ប្រឆាំង​របស់​ប្រធានាធិបតី​វ៉េណេស៊ុយ​អេ​ឡា​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​ដែរ​ឬ​អត់​។​

​ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា​រថយន្ត​ដឹក​ជញ្ជូន​ជំនួយ​ជាច្រើន​នឹង​ទៅ​ដល់​ព្រំដែន​ប្រទេស​កូឡុំប៊ី​ដែល​ជាប់​ជាមួយ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​នៅ​សប្ដាហ៍​នេះតាម​ការស្នើសុំ​របស់​​មេដឹកនាំ​ប្រឆាំង​វ៉េណេស៊ុយ​អេ​ឡា លោក​ហ្ស័ន ក្វាយ​ដូ (Juan Guaido)​ដែល​កាលពី​ខែ​មុន​បាន​ប្រកាសថា​ខ្លួន​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​។​

​រដ្ឋាភិបាល​របស់​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ បាន​បដិសេធ​ការ​ដែល​ថា​មាន​វិបត្តិ​មនុស្សធម៌​នៅ​ប្រទេស​ទេ​នេះ​ដោយ​បាន​ស្តីបន្ទោស​បញ្ហា​សេដ្ឋកិច្ច​កើតចេញពី​ការដាក់ទណ្ឌកម្ម​។​​វ៉េណេស៊ុយ​អេ​ឡា​កំពុងត​ស៊ូនឹង​ភាពអត់ឃ្លាន ជំងឺ​និង​អតិផរណា​ដែល​ព្យាករណ៍​គឺ​១០​លាន​ភាគរយ​នៅ​ឆ្នាំ​២០១៩​។​

​លោក ស្ទេ​ហ្វាន ឌូ​ចារិក​(Stephane Dujarric) អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ញូវយ៉ក​ថា សកម្មភាព​មនុស្សធម៌​ចាំបាច់ ​ត្រូវ​មាន​ភាព​ឯករាជ្យ​ពី​គោលបំណង​នយោបាយ​ឬ​យោធា​។​

​លោក​បាន​និយាយថា “​នៅពេល​យើង​ឃើញ​ភាព​តានតឹង​នៅពេលនេះ​គឺ​វា​កាន់តែ​ច្បាស់​ថា​ត្រូវ​មាន​ការចរចា​នយោបាយ​ស៊ីជម្រៅ​រវាង​ភាគី​ទាំងនោះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​​មួយ​ដែលនាំឱ្យ​មាន​សន្តិភាព​យូរអង្វែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​” ។​

​លោក​ហ្ស័ន ក្វាយ​ដូ បាន​សរសេរ​លិខិត​ទៅ​អគ្គលេខាធិការ​របស់​អង្គការសហប្រជាជាតិ​លោក អង់​តូ​នី​ញូ ហ្គូ​តឺ​រេស កាលពី​ខែ​មុន​ដោយ​សុំ​ជំនួយ​ក្នុង​ការដោះស្រាយ​វិបត្តិ​របស់​​ប្រទេស​នេះ​។ ប៉ុន្តែ​អាសនៈ​របស់ ប្រទេស​វ៉េណេស៊ុយ​អេ​ឡានៅ​អង្គការ​ពិភពលោក​ដែល​មានប្រ​ទេស​ជា​សមាជិក ចំនួន​១៩៣​នេះ ត្រូវ​បាន​កាន់កាប់​ដោយ​រដ្ឋាភិបាល​របស់​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ និង លោក អង់​តូ​នី​ញូ ហ្គូ​តឺ​រេ​សមិន​អាច​ឆ្លើយតប​ផ្នែក​មនុស្សធម៌​នៅ​វ៉េណេស៊ុយ​អេ​ឡា​បាន​ទេ​បើ​គ្មាន​ការយល់ព្រម​របស់​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ឬ​ការអនុញ្ញាតិ​របស់​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​សហរដ្ឋអាមេរិក​អាច​ព្យាយាម​ស្វែងរក​ការអនុម័ត​ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ដើម្បី​ផ្តល់​ជំនួយ​ដោយ​គ្មាន​កិច្ចសហប្រតិបត្តិកា​ររ​បស់​លោក កូ​ឡាស ម៉ា​ឌូ​រ៉ូ ប៉ុន្តែ​​រុស្ស៊ី​អាច​នឹង​រារាំង​សកម្មភាព​បែប​នេះ​។​

​កាលពី​ថ្ងៃ​ចន្ទ លោក​ម៉ា​ឌូ​រ៉ូ បាន​និយាយថា ពលរដ្ឋ​វ៉េណេស៊ុយ​អេ​ឡា មិនមែនជា “​អ្នកសុំទាន​ទេ​” ហើយ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​មាន​ភាពអាម៉ាស់​មុខ​ទេ​”៕

មនុស្ស​រាប់ពាន់​នាក់ កំពុង​រត់​ភៀសខ្លួន​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ឡើង​នៅ​ប្រទេស​វ៉េណេស៊ុយ​អេ​ឡា​

ទីតាំងផ្សាយពាណិជ្ជកម្ម