អាមេរិក​ដាក់ទណ្ឌកម្ម​ធ្វើដំណើរ​លើ​សមាជិក​សភា​ធម្មនុញ្ញ​វេ​ណេ​ស៊ុយអេ​ឡា​

548
ចែករម្លែក

​សហរដ្ឋអាមេរិក​កំពុង​ដាក់​បំរាម​ធ្វើ​ដំណើរ​របស់​សមាជិក​សភាធម្មនុញ្ញ​វេ​ណេ​ស៊ុយអេ​ឡា មិន​អោយ​ចូល​ទឹកដី​អាមេរិក​។​

​លោក​អេ​លលៀត អេ​ប្រ៊ឹ​ម តំណាង​ពិសេស​របស់​អាមេរិក​សំរាប់​កិច្ចកា​រវេ​ណេ​ស៊ុយអេ​ឡា បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​៧​កុម្ភៈ​ថា រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​បាន​ដក​ទិដ្ឋាការ​ពី​មន្ត្រី​វេ​ណេ​ស៊ូ​អេ​ឡា ខណៈ​សហរដ្ឋអាមេរិក​កំពុង​ស្វះស្វែង​គាបសង្កត់​អោយ​ប្រធានាធិបតី នី​កូឡាស ម៉ា​ឌូ​រ៉ូ លះបង់​អំណាច​និង​ចាកចេញ​ពី​ប្រទេស​។​

​លោក​បាន​និយាយថា​«​យើង​ដាក់​កំហិត​ទិដ្ឋាការ​និង​ដក​ទិដ្ឋាការ​ពី​សមាជិក​សភាធម្មនុញ្ញ​ខុសច្បាប់​»​។​

​នៅឯ​សន្និសីទកាសែត​នេះដែរ អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​លោក​រ៉ូ​ប៊ឺត ផាល​ឡា​ឌី​ណូ បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ផ​ម​ផេវ នឹង​ពិភាក្សា​បញ្ហា​វេ​ណេ​ស៊ុយ​​អេ​ឡា​ជាមួយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ដំណើរ​របស់​លោក​នា​ពេល​ខាង​មុខ​ទៅកាន់​អឺរ៉ុប​។​

​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល ក្រេក ហ្វា​លលឺ មេបញ្ជាការ​ខាងត្បូង​អាមេរិក បាន​និយាយ​ក្នុង​សវនាការ​នៃ​គណៈកម្មាធិការ​សេវា​កងទ័ព​របស់​ព្រឹទ្ធសភា​ថា យោធា​អាមេរិក​ត្រៀម​ការ​​ពារ​បុគ្គលិក​និង​ទីតាំង​ការទូត​អាមេរិក​នៅវេ​ណេ​ស៊ុយអេ​ឡា «​បើ​ចាំបាច់​»​។​

​សូម​រំលឹក​ថា ប្រធានា​ធិនតី​អាមេរិក ដូ​ណា​ល់ ត្រាំ​បាន​ប្រកាស​កាលពី​ថ្ងៃ​២៣​មករា​ថា អាមេរិក​ទទួលស្គាល់​មេដឹកនាំ​ប្រឆាំង​លោក​ហ្ស័ន ក្វាយ​ដូ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​​របស់​ប្រទេស ជា​ចំណាត់ការ​មួយ​ដែល​បណ្តាល​អោយ​ប្រធានាធិបតី ម៉ា​ឌូ​រ៉ូ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អាមេរិក​និង​សំរេច​បណ្តេញ​អ្នកការទូត​អាមេរិក​ចេញ​ពី​វេ​ណេ​​ស៊ុយអេ​ឡា​៕​ដោយ​៖​វាសនា​


អេ​លលៀត អេ​ប្រ៊ឹ​ម បានប្រាប់ព្រឹទ្ធសភាអាមេរិកថា ពេលចរចាជាមួយប្រធានាធិបតីម៉ាឌូរ៉ូបានកន្លងផុតទៅយូរហើយ

ទីតាំងផ្សាយពាណិជ្ជកម្ម