ម្តាយក្មេក​និង​បងថ្លៃ​មេធាវី​អ៊ូ​ប៊ុន​រ៉ា​ដែល​ចាប់​បង្ខាំង​មនុស្ស​តុលាការ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ

564
ចែករម្លែក

ដោយ​៖​ស​រិ​ទ្ធ​/​ព្រះសីហនុ​៖​ក្រោយ​ការសាកសួរ​អស់​រយៈពេល​ពេញ​មួយថ្ងៃ​រួចមក​លោក​ជា សុខ​ហៀ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បានសម្រេច​មិន​ឃុំខ្លួន​ម្តាយក្មេក​និង​បងថ្លៃ​លោក​មេធាវី​អ៊ូ​បុ​ន​រ៉ា​ទេ​។​

ពួគគេ​(​គ្រួសារ​មេធាវី​)​បានធ្វើ​សកម្មភាព​បង្ខាំង​បុរស​ចំណាស់​ម្នាក់​ដែល​ត្រូវជា​ឪពុក​បង្កើត​លោកស្រី​កែវ​សុគន្ធា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដោយ​ខុសច្បាប់​អស់​រយៈពេល​ជិត​៣០​នាទី​។​តែ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាម​ផ្លួ​វ​តុលាការ​រួច​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ព្រលប់​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​ការសម្រេច​នេះ​បានធ្វើឱ្យ​ភាគី​មួយ​មាន​ក្តី​សោមនស្ស​ក្រៃលែង​ដោយសារ​បាន​រួច​ផុតពី​ការជាប់​ពន្ធនាគារ​។​តែ​ក៏បាន​ធ្វើឱ្យ​ភាគី​មួយទៀត​ឈឺ​ចុកចាប់​មិនតិច​ទេ​ព្រោះ​មិនអាច​រក​យុត្តិធម៌​ជូន​ឪពុក​បាន​ដូច​ពាក្យចាស់ៗ​បុរាណ​តែង​ពោលថា​ដុំថ្ម​ធ្លាក់ចំ​មេជើង​ខ្លួនឯង​ទើប​ដឹង​ឈឺ​ប៉ុណ្ណា​។

​មនុស្ស​ចំនួន​៣​នាក់​ដែលមាន​សំណាង​នេះ​ឈ្មោះ សំ សុខុន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ​(​ម្តាយ​)​ឈ្មោះ រ៉ា​ន ដា​លុច ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​(​កូន​)​និង​.​ឈ្មោះ​ពុធ​ធនូ​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​(​ក្មួយ​)​បាន​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំពង់សីលា​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៩៕S/​