អូស្ត្រាលី​និង​អាមេរិក​ចាប់បាន​គ្រឿងញៀន​តម្លៃ​ជិត​មួយ​ពាន់​លាន​ដុល្លារ​

574
ចែករម្លែក

ក្រុម​អាជ្ញាធរ​អូស្ត្រាលី​និង​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​ទី​៨ ខែ​កុម្ភៈ​បាន​ប្រកាសថា​ពួក​គេ​ចាប់បាន​គ្រឿងញៀន​មេធ្យា​ហ្វាតា​មីន​ដែល​មាន​តម្លៃ​ប្រហែល​មួយ​ពាន់​លាន​ដុល្លារ​​អាមេរិក នៅក្នុង​ការចាប់​ដែល​បាន​បង្ហាញ​ឱ្យឃើញ​អំពី​ការទាក់ទង​គ្នា​ជា​ថ្មី​រវាង​ក្រុម​ជួញដូរ​គ្រឿងញៀន​ម៉ិក​ស៊ិក និង​ក្រុង​ជួញដូរ​គ្រឿងញៀន​អូស្ត្រាលី​។​

​ប៉ូលិស​អូស្ត្រាលី​បាន​និយាយថា ការស៊ើបអង្កេត​រួមគ្នា​ដែល​ដឹកនាំ​ដោយ​ក្រុម​មន្ត្រី​អន្តោប្រវេសន៍​និង​គយ​អាមេរិក បាន​រកឃើញ​និង​ចាប់​បាន​គ្រឿងញៀន​១,៧​តោន​​នៅ​រដ្ឋ​California កាលពី​ខែ​មុន​។​

​ក្រុម​អាជ្ញាធ​អាមេរិក​បាន​និយាយថា គ្រឿងញៀន​ដែល​មាន​តម្លៃ​៩០០​លាន​ដុល្លារ​អាមេរិក​នេះ​ត្រូវបាន​លាក់​ក្នុង​កុងតេន័រ​២​ដែល​ដាក់​បង្កប់​ក្នុង​ទំនិញ​ជា​ឧបករណ៍​ស្តាប់​សំឡេង​​ដែល​ដឹក​ទៅកាន់​ប្រទេស​អូស្ត្រាលី​។​

​បន្ទាប់​ពី​ប្រតិបត្តិការ​ឆ្មក់​ចាប់​ជា​បន្តបន្ទាប់​នៅក្នុង​ខែ​នេះ ជនជាតិ​អាមេរិក​២​នាក់​និង​ជនជាតិ​អូស្ត្រាលី​២​នាក់ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​Melbourne​និង​នៅ​ទីក្រុង​Sydney ប្រទេស​អូស្ត្រាលី​៕ដោយ៖សុខា/sn

ប៉ូលិស​បង្ហាញ​គ្រឿងញៀន​ដែល​ចាប់បាន​ពី​ការ​លាក់​ក្នុង​កុងតេន័រ​២​ដែល​ដាក់​បង្កប់​ក្នុង​ទំនិញ​ជា​ឧបករណ៍​ស្តាប់​សំឡេង​ដឹក​ទៅកាន់​ប្រទេស​អូស្ត្រាលី​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ