​រថយន្ត​បើក​បុក​អ្នកជិះ​ម៉ូតូ​បណ្តាលឱ្យ​ប្រពន្ធ​ស្លាប់​ប្តី​របួសធ្ងន់​នៅ​ស្រុក​មោងឫស្សី​

430
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្តបុក​ម៉ូតូ​ដែល​បើក​ចេញពី​ផ្លូវលំ​ឆ្លង​ចូល​ផ្លូវជាតិ​លេខ​៥​បណ្តា​ឱ្យ​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ជិះ​ពីក្រោយ​បាន​ស្លាប់​ភ្លាមៗ​ឯ​ប្តី​អ្នកបើកបរ​ម៉ូតូ​របួសធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំនុច​មុខ​ផ្លូវបំបែក​ចូល​ស្រុក​រុក្ខ​គី​រី​ភូមិ​ព្រៃ​ព្រាល​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោងឫស្សី​កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​លោក​អនុសេនីយ៍ទោ​ម៉ៅ​ហ៊​ត​មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនរងគ្រោះ​ជា​ប្រពន្ធ​ស្លាប់​មានឈ្មោះ មុត លឿន​អាយុ​៥២​ឆ្នាំ​មុខរបរ​ធ្វើស្រែ​និង​ប្តី​របួសធ្ងន់​ឈ្មោះ​ខេន ជាល​អាយុ​៥៥​ឆ្នាំ​មុខរបរ​ធ្វើស្រែ​។​ទាំងពីរ​នាក់​រស់​ភូមិ​ផ្លូវបំបែក​ឃុំ​ព្រៃ​ស្វាយ​ស្រុក​មោងឫស្សី ។​

​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​1R០545​ជិះ​ឌុប​គ្នា​ពីរ​នាក់​ចេញពី​ផ្លូវលំ​ចូល​ស្រុក​រុក្ខ​គី​រី​ឡើងមក​ផ្លូវជាតិ​លេខ​៥​អត់​បាន​មើល​ឆ្វេង​ស្ដាំ​រួច​បត់​ទៅខាង​ស្តាំ​ដៃ​។​ស្របពេលនោះ​មាន​រថយន្ត​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើកបរ​យ៉ាង​លឿន​ធ្វើដំណើរ​ទិស​ពី​បាត់ដំបង​ភ្នំពេញ​(​ទិសដៅ​ស្របគ្នា​)​ក៏​បុក​ពីក្រោយ​ម៉ូតូ​បណ្តាល​ឱ្យស្លាប់​និង​របួស​តែម្តង​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ