ជិះ​ម៉ូតូ​លឿន​ទៅបុក​បង្គោល​ចរាចរណ៍​មនុស្ស​ប្រុស​ស្រី​បួន​នាក់​រងរបួស​

1268
ចែករម្លែក
  • 8
    Shares

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​មនុស្ស​ប្រុស​ស្រី​បួន​នាក់​បាន​រងរបួស​ដោយ​សារ​តែ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ទៅបុក​នឹង​បង្គោល​ចរាចរណ៍​មួយ​បណ្តាលឱ្យ​បាក់​អស់​ចំនួន​២​ដើម និង​រង​ការខូចខាត​ម៉ូតូ​១​គ្រឿង​។​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់ចំណុច​ផ្លូវ​កោង​កែង​ស្រះ​ឈូក ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ទី​១-​ឈ្មោះ​ណង​សុធា​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រងរបួស​ធ្ងន់​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​គ្លី​ក (Honda Click) ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ គ្មាន​ស្លាក​លេខ​,​។ ទី​២- ឈ្មោះ អ៊ឹង ស៊ីវ​អ៊ី​ន ភេទ​ស្រី អាយុ​៧​ឆ្នាំ រងរបួស​ស្រាល​, ទី​៣- ឈ្មោះ អ៊ឹង ហ្គិ​ច​ជូ ភេទ​ស្រី អាយុ ២០​ឆ្នាំ រងរបួស​ធ្ងន់ និង​ទី​៤-​ឈ្មោះ អ៊ឹង ហ្គិ​ចនាង ភេទ​ស្រី អាយុ​១២​ឆ្នាំ រងរបួស​ធ្ងន់ ទាំង​៤​នាក់ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម