ជំនួប​លើក​ទី​២​រវាង​ដូណាល់​ត្រាំ និង គីម​ជុង​អ៊ុន នៅ​ក្រុង​ហាណូយ​

563
ចែករម្លែក
  • 11
    Shares

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​៨​កុម្ភៈ​តាមរយៈ​ទំនាក់ទំនង​សង្គម​Twitter ថា ជំនួប​កំពូល​លើក​ទី​២​រវាង​លោក​និង​​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នៅ​ថ្ងៃទី​២៧ និង​២៨​ខែ​កុម្ភៈ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា​”​អ្នកតំណាង​របស់​ខ្ញុំ​ទើបតែ​ចាកចេញ​ពី​ប្រទេស​កូរ៉េខាងជើង​បន្ទាប់ពី​មាន​កិច្ច​ជំនួប​ប្រកបដោយ​ផ្លែផ្កា​និង​ពេលវេលា​និង​ការ​បរិ​​ច្ឆេ​ទ​ត្រូវ​បាន​ព្រមព្រៀង​គ្នា​សម្រាប់​កិច្ច​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​លោក​គីម​ជុង​អ៊ុន ។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន និង​ឆ្ពោះទៅរក​បុព្វហេតុ​សន្តិភាព ” ។​

​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៨ លោក គីម​ជុង​អ៊ុន និង ដូ​ណា​ល់​ត្រាំ បាន​ធ្វើ​ជំនួប​កំពូល​លើក​ទី​មួយ​របស់​ពួកគេ​នៅ​សិង្ហ​បុរី ៕​ដោយ​៖​សុខា​/sn

លោក គីម ជុង​អ៊ុន និង ដូ​ណា​ល់​ត្រាំ បាន​ធ្វើ​ជំនួប​កំពូល​លើក​ទី​មួយ​របស់​ពួកគេ​នៅ​សិង្ហ​បុរី កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៨