រថយន្ត​ព្រូស​បើក​លឿន​ជ្រុល​ឡើងលើ​សួនច្បារ បុក​ស្លាក​សញ្ញា​ចរាចរណ៍​

572
ចែករម្លែក
  • 21
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ព្រូស​មួយគ្រឿង បើក​បោះពួយ​យ៉ាង​លឿន រេ​ចង្កូត​ឡើងលើ​សួនច្បារ​ចែក​ទ្រូងផ្លូវ ជ្រុល​ទៅបុក​ស្លាក​សញ្ញា​បង្ហាញផ្លូវ បណ្តាល​ឲ្យ​បាក់​មួយ​ដើម ចំណែក​រថយន្ត​បង្ក​ខូចខាត​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លេង​រួច​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​សៅរ៍ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​មុខ​សាលា​កសិកម្ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ព្រូស​មួយគ្រឿង ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV 6017 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើងលើ​សួនច្បារ​ចែក​ទ្រូងផ្លូវ ជ្រុល​ទៅបុក​ស្លាក​សញ្ញា​បង្ហាញផ្លូវ​បណ្តាល​បាក់​មួយ​ដើម ចំណែក​រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​ទៅមុខ​លេង​រួច​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ខណ្ឌ បាន​ចុះ​មកដល់​បានធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម